ត្រៀមខ្លួន​រួចរាល់​ហើយឬនៅ​​ដើម្បី​ចូល​រួម​កម្មវិធី​ BarCamp រាជធានី​ភ្នំពេញ​?

ដូចដែល​បាន​សន្យា​ថា​នឹង​បន្ត​ការ​គាំទ្រ​​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) កម្មវិធី​Spice របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ កំពុង​​បន្ត​ពង្រីក​ កម្មវិធី​BarCamp ដែល​បាន​នាំ​មនុស្ស​​ចាប់ អារម្មណ៍ ទៅលើ​​ផ្នែក​បច្ចេកវិទ្យា​, ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អាជីវកម្ម​ដើម្បី​ចែករំលែក ​និង​រៀន​ពី​គ្នា​ទៅវិញទៅមក​។ កម្មវិធី​ Barcamp​លើក​ទី​បួន​ ត្រូវ​បាន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ចុង ​សប្ដាហ៍​នេះ ចាប់​ទី ១៩ - ២០ ខែ តុលា ឆ្នាំ២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​។ ក្រុម​ការងារ កម្មវិធី​SPICE ក៏​នឹង​រៀបចំ​វគ្គ​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​នេះ​។ អ្នក​ចូលរួម​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ចូលរួម​ក្នុង​វគ្គ​នីមួយៗ​។
ថ្ងៃ​ទី ១: ១៩ តុលា ២០១៣ (សម្រាប់​អ្នក​ចូលរួម​ទាំងអស់​)
 
 
 

ពេលវេលា

ប្រធានបទ

អ្នក​បង្ហាញ

១០:០០ - ១១:០០
ការ​ណែនាំអំពី​​ប​ច្ចេ​ក​វិទ្យា IVR 
លោក ខេង ពិសិដ្ឋ

១១:០០​ - ១២:០០
តើ​ធ្វើ​ដូចម្ដេច​ដើម្បី​បង្កើត​​ប្រព័ន្ធ IVR
លោក ខេង ពិសិដ្ឋ និង លោក​ទួន សាម៉ន

0២:០០​ - ០៣:០០
តើ​ធ្វើ​ដូចម្ដេច​ដើម្បី​វាយ​​ និង​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ ​និង​ក្តា​រ​ចុច​ស្ដ​ង់​ដា​រ នៅ​លើ​​ប្រព័ន្ធ​ទូរស័ព្ទ Android ។
លោក​ទួន សាម៉ន

០៣:០០​-០៤:០០
តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​យុទ្ធ​សា​ស្រ្ត​ឌីជីថល​របស់​អ្នក​?
លោក បេ ចន្រ្តា

០៤:០០ - ០៥:០០
តើ​ធ្វើ​ដូចម្ដេច​ដើម្បី​បង្កើត​កំណត់​ហេតុ​បណ្ដាញ​នៅ​ក្នុង​ភាសា​ខ្មែរ​។ ការ​អនុវត្តន៍​ជាមួយ​កម្មវិធី​wordpress.com
លោក ជី​ សុផាត

 
ថ្ងៃ​ទី ២: ២០ តុលា ២០១៣ (សម្រាប់​ជនជាតិ​ដើម​ភាគតិច​) - បន្ទប់ ២០៩
 

ពេលវេលា

ប្រធានបទ

អ្នក​បង្ហាញ

០៩:០០ - ១០:០០
ខ្មែរ​យូនីកូដ​ និង​ពី​របៀប​វាយ​អក្សរ​ខ្មែរ​ និង​ការ​ណែនាំ​ឲ្យ​ស្គាល់​ OpenOffice (Writer, Calc, Impress)
លោក ខេង ពិសិដ្ឋ

១០:០០ - ១១:០០
តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត​អ៊ី​ម៉ែ​ល​ជាមួយ Gmail និង​សេវា​កម្ម​របស់ Google​?
លោក​ទួន សាម៉ន

១១:០០​​ - ១២:០០
តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត​​វីដេអូ​​?
លោក​ ជឹម មុនីរត័

0២:០០​ - ០៣:០០
កម្មវិធី​​ផ្ទុក​​ទិន្នន័យ​(Dropbox​, Google Sky drive .. )
លោក​ទួន សាម៉ន

0៣:០០​ - ០៤:០០
ភាព​វាងវៃ​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​តាម​រយៈ​ កម្មវិធី​ Google
លោក ជី​ សុផាត

០៤:០០ - ០៥:០០
បទពិសោធន៍​អ្នក​ប្រើ​ជាមួយ​នឹង​ប​ណ្តា​ញ​សង្គម (Facebook ​)
លោក អេង វណ្ណៈ

 
 
 
 
 

Cambodian

Category: