ដំឡើងកម្មវិធីភាសាខ្មែរនៅ HBF

កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០០៦ ក្រុមយើងខ្ញុំបាន​ធ្វើការដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដនៅ​ទីស្នាក់​ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICK BOLL FOUNDATION.

នៅក្នុងនោះគឺមាន​កុំព្យូទ័រចំនួន ៥ គ្រឿង តែយើងដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដ​បាន​តែ ២​គ្រឿង​ប៉ុណ្ណោះ​ ចំណែក​ឯ ៣គ្រឿងទៀត​មិនអាច​ដំឡើង​បាន​ដោយមាន​បញ្ហាស៊ីឌីរ៉ូម.

ក្រោយពេល​ដំឡើងរួច​យើង​បាន​ធ្វើការ​ណែនាំអំពី​របៀបប្រើប្រាស់​ កម្មវិធីទាំងនោះខ្លៈៗ ដល់បុគ្គលិក​ដែលនៅទីនោះ។ ហើយបុគ្គលិកនៅទីនោះ​ក៏បានចាប់ផ្តើម​ប្រើ​កម្មវិធី មយូរា សម្រាប់ធ្វើការ​ ផ្ញើ​​ និង ទទួល​អ៊ីមែល​របស់ខ្លួនដែរ។

Khmer