ពុម្ព​អក្សរ

អ្នក​អាច​ទាញយក​ពុម្ពអក្សរ​ទាំងនេះ​ពី​ម៉ាស៊ីន​បម្រើ​របស់​យើង ៖

font preview
ពុម្ពអក្សរ​ទាំងអស់មាន​អក្សរ​ក្រម​ខ្មែរ និង ឡាតាំង ហើយ​​ពួកវា​មាន​អក្សរ​ក្រម​ខ្មែរ និង អង់គ្លេស​ដែលមាន​ទំហំ​ស្មើគ្នា ដូច្នេះ​យើង​មិន​ចាំបាច់​ប្រើ​ទំហំ​ពុម្ពអក្សរ​ខុសគ្នា សម្រាប់​អត្ថបទ​ដែល​មាន​ភាសា​អង់គ្លេស និង ខ្មែរឡើយ ។ លក្ខណៈ​​នេះ​អាច​ឲ្យ​យើងធ្វើ​ជាតូបនីយកម្មកម្មវិធី​កុំព្យូទ័រ​ ។ Khmer OS System គឺ​ជា​ពុម្ពអក្សរ​ប្រព័ន្ធ​របស់យើង ។ វា​អាច​ប្រើ​បាន​ជាមួយ​នឹង​ទំហំ​តូច ហើយ ងាយ​ស្រួល​មើល ។ ប្រសិនបើ​អ្នក​ប្រើ MS Windows យើងសូម​ផ្តល់​អនុសាសន៍​ដល់​អ្នក​ឲ្យ​ដំឡើង​ពុម្ពអក្សរ​នេះ មុន​ពុម្ពអក្សរ​ខ្មែរ​ផ្សេងទៀត នេះ​ដោយ​សារ​តែ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​ដែល​បាន​ដំឡើង​ក្នុង​ប្រព័ន្ធ​មុន ​គេ នឹង​ត្រូវ​បាន​ប្រើ​ដោយ​ MS Office ជា​លំនាំដើម ពេល​អ្នក​វាយ​តួអក្សរ​ខ្មែរ ហើយ​​ពុម្ពអក្សរ​បច្ចុប្បន្ន​មិន​មាន​តួអក្សរ​ខ្មែរយូនីកូដនោះ ។

យើង​ក៏​បាន​បង្កើត​ពុម្ពអក្សរ​ដែល​ដូច​ទៅ​នឹង​ការសរសេរ​ដៃ​ពីរបី​ផងដែរ ។ សូម​ទាញ​យក និង សាកល្បង​ប្រើ​ពុម្ពអក្សរ Khmer OS Freehand និង Khmer OS Fasthand ។ ពុម្ពអក្សរ​មូល​របស់​យើង​គឺ Khmer OS Moul ។ ប្រសិនបើ​អ្នក​ចូល​ចិត្ត​អត្ថបទ​រចនាប័ទ្ម​ចាស់ សូម​សាកល្បង​ប្រើ KhmerOS Metal Chrien ។ ដើម្បី​ដំឡើង​ពុម្ពអក្សរ​នៅ​លើ Windows អ្នក​គ្រាន់​តែ​ចម្លង​ពួក​វា​ទៅ​ថត c:\windows\fonts ។

ពុម្ពអក្សរ KhmerOS ទាំងអស់ (បង្កើត​ដោយ​ ដាញ់ ហុង) គឺ​រក្សា​សិទ្ធិដោយ ដាញ់ ហុង និង អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​ប្រើ​ក្រោម​អាជ្ញាប័ណ្ណ LGPL ដែល​មាន​ន័យ​ថា អ្នក​អាច​ធ្វើ​អ្វីៗ​ទាំងអស់​ជាមួយ​ពុម្ពអក្សរ​ KhmerOS ទាំងអស់​នេះ (លើកលែង​តែធ្វើ​ការ​កែប្រែ ឬ បន្ថែម​បន្ថយ​ការរក្សាសិទ្ធិ) សូម្បី​តែ​ចម្លង​ពួកវា និង រួម​បញ្ចូល​ពួក​វា​ទៅ​ក្នុង​ផលិតផល​ជំនួញ​ផ្ទាល់​ខ្លួន​របស់​អ្នកក៏​បាន​ដែរ ​ ។ យើង​សូម​សម្តែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ចែក​ចាយ​ទាំងឡាយណា​ដែល​គោរព និង​​ ទទួល​ស្គាល់​ការ​រក្សា​សិទ្ធិ​របស់​ ដាញ់ ហុង និង អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ។

យើង​ក៏ បង្ហោះ​នៅទីនេះ ពុម្ពអក្សរ​មណ្ឌលគីរី ដែល​បាន​អភិវឌ្ឍ​ដោយ Didi Kanjahn ។

អ្នកក៏​​អាច​ទាញ​យក​ពុម្ពអក្សរ​យូនីកូដ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​ពី SIL ឬ ពី កន្លែង​នេះ

អ្នក​អាចទិញ​ពុម្ពអក្សរ​ផ្សេងៗ​ទៀត​ពី Danh Hong, ពី​វិបសាយ www.camboday.com ឬ ពី​វិបសាយ Khek Brothers' website

ប្រសិនបើ​អ្នក​ជា​អតិថិជន​របស់ Mac សូម​ធ្វើ​ការ​ទាក់ទង​ជាមួយ​នឹង XTT


ទំព័រ​នេះ
ក៏​មាន​ព័ត៌មាន​យ៉ាង​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ពុម្ពអក្សរផងដែរ ។

Khmer