កម្មវិធី​បញ្ជា​ក្តារចុច

ប្លង់​ក្តារចុច

យើង​បាន​បង្កើត​ក្តារចុច​ខ្មែរ សម្រាប់​ពុម្ពអក្សរ​យូនីកូដ ដែល​ស្រដៀង​ទៅ​នឹង​ក្តារចុច Limon និង ABC ។
ការ​ដែល​បង្កើត​ក្តារ​ចុច​យូនីកូដ ស្រដៀង​ទៅ​នឹង​ក្តារចុច​ Limon និង ABC បែប​នេះ គឺ​ដើម្បី​ជួយ​សម្រួល​
ដល់ ​អ្នកប្រើប្រាស់​ក្នុង​ការ​ផ្លាស់ប្តូរ​ពី​ក្តារចុច​ចាស់ៗ​ទាំងនោះ មក​ប្រើ​ក្តារ​ចុច​យូនីកូដវិញ ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​បាន​គិត​គូរ​ទៅដល់​ប្រេកង់​​ដែល​តួអក្សរ​ខ្មែរ​ត្រូវ​បាន​ប្រើ មុន​ពេល​ដាក់​វា​នៅ​លើ​ក្តារចុច​ផងដែរ ។​ ប្លង់​ក្តារ​ចុច​គឺ​ជា​ឯកសារ PDF ។

យើង​មាន​ទាំង​កម្មវិធី​បញ្ជា​ក្តារចុច សម្រាប់ Windows និង Linux (សូម​អរគុណ​លោក Jens Herden) ៖

កម្មវិធី​បញ្ជា​ក្តារ​ចុច​សម្រាប់ Windows

កម្មវិធី​បញ្ជា​ក្តារ​ចុច​សម្រាប់ Windows អាច​ដំឡើង​បាន​នៅ​លើ Windows 2000 និង Windows XP (ពុម្ពអក្សរ​យូនីកូដ​ខ្មែរ មិន​ធ្វើ​ការ​នៅ​លើ Windows 95/98/Millenium ) ។

ដំបូង អ្នក​ត្រូវ​តែ​ពន្លា​ឯកសារ​ដែល​បាន​ទាញ​យក ។ ប្រើ Windows Explorer ដើម្បី​ដំឡើង​កម្មវិធី​បញ្ជា​ក្តារចុច​យូនីកូដ​ខ្មែរ ។ ចុច​ខាង​ស្តាំ​លើ​ឯកសារ KhmerKbd.msi អ្នក​នឹង​ទទួល​បាន​ធាតុ​របស់​ម៉ឺនុយ 'install' ។ ជ្រើស​ធាតុ​នេះ វា​នឹង​ដំឡើង​កម្មវិធី​បញ្ជា ហើយ បង្ហាញ​សារ​ជោគជ័យ​មួយ ។

បន្ទាប់​ពី​ដំឡើង​ហើយ អ្នក​ត្រូវ​ទៅ​កាន់ Start-->Settings-->Control Panel ហើយ​បើក Regional and Language Settings ។ នៅ​ទីនោះ អ្នក​ត្រូវ​ជ្រើស​ផ្ទាំង Languages និង ចុច​លើ​ Details ។ បន្ទាប់​មក​ចុច​លើ Add និង ជ្រើស​ភាសា Catalan (នៅ​ទីនោះ​មិន​មាន​ខ្មែរ​ទេ ហើយ​ Catalan មាន​អក្សរ​កាត់ CA ដែល​អាច​ប្រើ​តំណាង​ឲ្យ "Cambodian") ។ នៅ​ក្រោម​ខាង​ស្តាំ ក្នុង​ប្រអប់ Keyboard Layout/IME ជ្រើស "Khmer Unicode Keyboard (NIDA 1.0)" ។ ចុច​លើ OK ទៅ​តាម​ចំនួន​ដែល​ចាំបាច់ ដើម្បី​ចេញ​ពី​ control panel...។ អ្នក​បាន​ធ្វើ​រួច​រាល់​អស់​ហើយ ។ នៅ​ផ្នែក​ខាង​ស្តាំ​ក្រោម​បំផុត​នៃ​អេក្រង់​របស់​អ្នក អ្នក​នឹង​មាន​ EN សម្រាប់​ភាសា​អង់គ្លេស ។ ប្រសិនបើ​អ្នក​ចុច​លើ​វា អ្នក​នឹង​អាច​ផ្លាស់ប្តូរ​ទៅ​ (CA) Catalan ដែល​នឹង​ប្រែក្លាយ​ក្តារចុច​របស់​អ្នក​ទៅ​ជា​ក្តារចុចខ្មែរ (អ្នក​អាច​ប្រើ Shift Alt ផងដែរ) ។

ប្លង់​ក្តារ​ចុច​គឺ​ជា​ឯកសារ PDF ហើយ​មាន​នៅ​ក្នុងឯកសារ​កម្មវិធីបញ្ជា​ដែល​អ្នក​បាន​ទាញ​យក ។

កម្មវិធី​បញ្ជា​ក្តារចុច Linux

នៅក្នុង​កញ្ចប់​មាន​ផ្ទុក​កម្មវិធី​បញ្ជាក្តារចុច Linux XKB និង ការ​​ណែនាំ​អំពី​របៀប​ដំឡើង​ក្តារចុច ។ ការ​ណែ​នាំ​ទាំងអស់​មាន​នៅ​ក្នុង​ឯកសារ README ដែល​ស្ថិត​​នៅ​ក្នុងកញ្ចប់ ។

ប្លង់​ក្តារចុច​ដែល​មាន​ទ្រង់​ទ្រាយ​ជា PDF ក៏​មាន​នៅ​ក្នុង​កញ្ចប់​ផង​ដែរ ។

Khmer