កម្មវិធី​បម្លែង​ពុម្ព​អក្សរ​ខ្មែរ

Khmerconverter

ចាប់​ពី​ពេល​នេះ​តទៅ អ្នក​មិន​ចាំបាច់​​ព្រួយ​បារម្ភ​ពី​ឯកសារ​ដែល​បាន​វាយ​តាម​ពុម្ព​អក្សរ​ ចាស់ៗ ( ABC, លីមូន...) ហើយ​ចង់​បម្លែង​វា​មក​ជា​ពុម្ព​អក្សរ​យូនីកូដ​ ឬ បម្លែង​ពី​យូនីកូដ​ទៅ​ពុម្ព​អក្សរ​ចាស់ៗ​វិញ​ទេ ។ ជាមួយនឹង khmerconverter អ្នក​អាច​បម្លែង​ទាំង​ពីរ​ទិស ថែ​មទាំងអាច​បម្លែង​ពុម្ព​អក្សរ​ចាស់ៗ​បាន​ជា​ច្រើន​ប្រភេទ​ និង​ច្រើន​ ទ្រង់ទ្រាយ​ឯកសារ ដូច​ដែល​បាន​ពិពណ៌នា​ក្នុងលក្ខណៈ​សម្បត្តិ​ ។ បន្ថែម​ពី​លើ​ទៀត វា​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ងាយស្រួល ដោយ​សារមាន​​ចំណុច​ប្រទាក់អ្នក​​ប្រើ​ជា​ក្រាហ្វិក ។ វា​អាច​ប្រើ​បាន​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ មិន​ថា វីនដូ លីនីក ឬ​ ផ្សេង​ទៀត​ទេ ។

លក្ខណៈសម្បត្តិ

  • ទិសដៅ ៖ បម្លែង​ពី​ពុម្ព​អក្សរ​ចាស់ៗ ទៅយូនីកូដ និង​ច្រាស់​មក​វិញ
  • អាច​បម្លែង​ពុម្ព​អក្សរ​ចាស់ៗ ៖ ABC, ABC-zwsp, FK, Baidok, Khek, Limon និង Truth
  • អាច​បម្លែង​ឯកសារ​ដែល​មាន​ទ្រង់ទ្រាយ ៖ អត្ថបទ​ធម្មតា កម្មវិធី​ការិយាល័យ​ខ្មែរ (ស្លឹករឹត) និង ឯកសារ​HTML

ទាញយក

អ្នក​ត្រូវ​តែ​ទាញ​យក និង ដំឡើង​វា ប្រសិន​បើ​ចង់​ប្រើ :-)

កម្មវិធី​បម្លែង​ពុម្ព​អក្សរ​សម្រាប់​ប្រើ​លើវីនដូ កំណែ ១. ៤. (៣.២ មេកាបៃ)

កូដ​ប្រភព​Python សម្រាប់​លីនីក និង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ទៀត កំណែ ១. ៤. (៥២.១៣ គីឡូបៃ)

តម្រូវការ

- ដំឡើង Python​ (សម្រាប់​ដំណើរការលើ​លីនីក)
- ដំឡើង Tix (សម្រាប់ចំណុច​ប្រទាក់​អ្នក​ប្រើ​ជា​ក្រាហ្វិកដែល​​​ដំណើរការលើ​លីនីក)

បំលែង​ពុម្ព​អក្សរ​ចាស់​ទៅ​យូនីកូដ

Lin Chear បាន​បង្កើត​​​ការ​បំលែង​ពុម្ពអក្សរ​​ពី​ ABC ទៅ Unicode ដែល​ធ្វើ​ការ​លើ​ឯកសារ​អត្ថបទ ដែល​បង្កើត​ជា HTML សម្រាប់​ជា​លទ្ធផល។ កំណែ​ Windows មួយ​ក្នុង​ទ្រង់​ទ្រាយ​ ZIP អាច​ត្រូវ​បាន​​រក​ឃើញ ទីនេះ។ ពិនិត្យ ទំព័រ​របស់​ Lin សម្រាប់​ធ្វើ​ឲ្យ​ទាន់​សម័យ។
បន្ទាប់​មក​យើង​ដាក់​វា​នៅ​ទី​នេះ នៅ​គម្រោង​ការិយាល័យ និង​បាន​បង្កើត​កម្មវិធី​បំលែង​ពីរ​ថ្មីនៅ​លើ​ Windows ដែល​បង្កើត​អក្សរ​យូនីកូដ​ខ្មែរ utf-8 ជា​ទិន្នផល។ មួយ​​នៃ​ពួក​វា​ទទួលឯកសារអត្ថបទ​ធម្មតា​ជា​ពុម្ព​អក្សរ Limon និង​មួយ​ផ្សេង​ទៀត​ទទួល​ឯកសារ​អត្ថបទ​ធម្មតាជាពុម្ព​អក្សរ ABC ។ យើង​បាន​ធ្វើ​ការ​ងារ​បន្តិច​បន្ទួច​នៃ​ការ​បំលែង​ពុម្ពអក្សរ​ចាស់ៗ​នេះ៖
ធ្វើឲ្យ​មាន​ខុស​រវាង​ស្រះ ុ ទម្រង់​ខាង​ក្រោម​ត្រីសព្ទ ៊ និងមូសិកទន្ត ៉។
ការ​ចាត់​ចែង​ករណី​មួយ​​ចំនួន​ដែល​ ព + ស្រះ ា គឺត្រូវ​​បាន​ជំនួស​ដោយ​អក្សរ ញ។
ទទួល​ករណី​មួយ​ចំនួន​នៃ​ជើង ត និង ដ យ៉ាង​ត្រឹម​ត្រូវ។
Reordering Register Shifters and diacritics when they are located in the wrong place.
Reordering Vowels and Coeng consonants when they are in the wrong order.
អ្នក​អាច​ប្រើ​កម្មវិធី​នេះក្នុង​វិធីផ្សេងៗ​ពី៖

1) វិធី​ធម្មតា។

ផ្លាស់​ប្តូរ​ឯកសារ​របស់​អ្នកពី​ Limon ឬ ABC ទៅ​ជា​អត្ថបទ​ធម្មតា។ ដើម្បី​ធ្វើ​ដូច​នេះ ប្រសិន​បើ​​ឯកសារ​របស់​អ្នក​គឺ​ជា​ឯកសារ MS Word ប្រើ​ធាតុ​ម៉ីនុយ "Save as" និង​បញ្ជាក់​ទ្រង់​ទ្រាយ​ជា "Plain text"។ នេះ​នឹង​បង្កើត​ឯកសារ​ជា​មួយ​ឈ្មោះ​ដូច​គ្នា​ ប៉ុន្តែ​ឈ្មោះ​ទាំង​នោះត្រូវ​បញ្ចប់​ដោយ​ .txt។
ចម្លង​កម្មវិធី Limon2Unicode.exe ឬ ABC2Unicode.exe (មួយ​ណាដែល​អ្នក​ត្រូវការ) ទៅ​ប្រអប់​ដូច​គ្នា​ដែល​អ្នក​បាន​បង្កើត​ឯកសារ​ថ្មី​ .txt នោះ។
ឯកសារ​ព្រាង​.txt ទៅ​រូប​តំណាង​កម្មវិធី Limon2Unicode ឬ ABC2Unicode និង​ទាញ​ទៅ​លើកម្មវិធី​នោះ​ដោយ​ផ្ទាល់។ កម្មវិធី​នោះ​នឹង​ដំណើរការ​ដោយ​ខ្លួន​វា​យ៉ាង​ស្វ័យ​ប្រវត្តិ​ និង​ បង្កើត​ឯកសារ​ថ្មី​ណា​មួយជា​.utf8 ដែរ​នឹង​ត្រូវ​ភ្ជាប់​មក​ជា​មួយវា (អ្នក​នឹង​បញ្ចប់​ដោយ​ .txt.utf8 ប្រសិន​បើ​​អ្នក​មាន​ .txt ពី​មុន)។ ឯកសារ​ថ្មីនេះ​គឺ​ជា​ឯកសារ​យូនីកូដ​ខ្មែរ អ្នក​អាច​បើក​វា​ជា​មួយ​កម្មវិធី Word Notepad ឬ កម្មវិធី​ផ្សេងៗទៀតដែល​អាច​ប្រើជា​មួយយូនីកូដ​ខ្មែរ​បាន។

2) ការ​ប្រើ​ពាក្យ​បញ្ជាក្នុង​ Windows។

ការ​ប្រើ​ពាក្យ​បញ្ជានៃ Windows XP ឬ Windows 2000 អ្នក​អាច​ដំណើរការ​កម្មវិធី​ជា​មួយអាគុយ​ម៉ង់​មួយ​ ឬ ពី។ ប្រសិន​បើ​មាន​អាគុយ​ម៉ង់​តែ​មួយ​ប៉ុណ្ណោះ វា​ត្រូវ​តែមាន​ឈ្មោះ​ឯកសារ​បញ្ចូល​អត្ថបទ​ធម្មតា (លទ្ធផលឈ្មោះឯកសារ​ត្រូវ​ដូច​គ្នា ប៉ុន្តែជា​មួយ​.uft8 ដែល​​ភ្ជាប់មក)។ ប្រសិន​បើ​អ្នក​ប្រើ​អាគុយម៉ង់​ពីរ ទី​ពីរ​នឹង​អាច​ជា​ឈ្មោះ​នៃ​ឯកសារ​លទ្ធផល។
មាន​កម្មវិធី (កំណែ 1.8 នៃ 11 January 2005)
Limon2Unicode.exe (ការ​បំលែង​កម្មវិធី​ពី Limon ទៅ Unicode សម្រាប់​ Windows)
ផល​ប្រយោជន៍៖ Limon2Unicode ឯកសារ​បញ្ចូល ឯកសារ​លទ្ធផល
ABC2Unicode.exe (ការ​បំលែង​កម្មវិធី​ពី ABC ទៅ Unicode សម្រាប់ Windows)
ផល​ប្រយោជន៏៖ ABC2Unicode ឯកសារ​បញ្ចូល ឯកសារ​លទ្ធផល
មាន​កម្មវិធី​មួយ​ចំនួន​ត្រូវ​រក្សារ​សិទ្ធិ​ដោយ​អង្គការ​វេទិកា​ទូទៅ​នៃ​ កម្ពុជា និងថ្មីៗក្រោម​អាជ្ញាប័ណ្ណ LGPL (មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​អ្វីៗគ្រប់​យ៉ាង​ ដែល​អ្នក​ត្រូវ​ការ​ជា​មួយ​ពួក​វា​ លើក​លែង​តែ​​រក្សារ​សិទ្ធិ​​ម្តង​ទៀត​ដោយ​ប្រើ​ឈ្មោះ​ផ្សេង)។ កូដ​របស់​ពួក​វា​ត្រូវ​បាន​រក​ឃើញ នៅ​ទី​នេះ.
ប្រសិន​បើ​អ្នក​រក​ឃើញ​កំហុស​មួយ​ចំនួន សូម​ផ្ញើ​ពួក​វាមក​កាន់អ្នក​សម្រប​សម្រួលគ្រោង។

Khmer