កម្ម​វិធីជា​ភាសា​ខ្មែរ

កម្មវិធី​មួយ​ចំនួនជា​ច្រើន​ត្រូវ​បាន​ធ្វើ​ជាតូបនីកម្ម​ជា​ភាសាខ្មែរ ហើយ​ឥឡូវ​នេះ​វា​មាន​នៅ​លើ​វេទិកា Windows ។ ពួក​គេ​ក៏​នឹង​មាន​លើ​វេទិកា Linux ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ (បន្ទាប់​ពី​បញ្ហា​អក្សរ​ខ្មែរ​នៅលើ Linux ត្រូវ​បាន​ដោះ​ស្រាយ) ៖

មយូរា 1.0.7 (សម្រាប់ Windows 8.1 MB)

កម្មវិធី​អ៊ីម៉ែល​ភាសា​ខ្មែរ​ដ៏​ទំនើបដោយ​​ផ្អែក​លើ​កូដ​របស់ Thunderbird 1.0.7 ។ វា​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​ក្រុម KhmerOS ដើម្បី​អាច​ឲ្យ​វា​ដំណើរការ​បាន​ជាមួយ​នឹង​អេក្រង់ ៨០០x៦០០ (Thunderbird ដំណើរការ​តែ​ជាមួយ (អេក្រង់ ១០២៤ x ៧៦៨))។ មយូរា​គឺ​ជា​កម្មវិធី​អ៊ីម៉ែល​ពហុ​ភាសា វា​អនុញ្ញាត​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ភាសា​តាម​រយៈ​ម៉ឺនុយ​របស់​វា ។ ប៉ុន្តែ​កុំព្យូទ័រ​របស់​អ្នក​ចាំបាច់​ត្រូវ​ដំឡើង និង អាច​ដំណើរការ​ជាមួយ​​ខ្មែរ​យូនីកូដ​ជា​មុនសិន ។

មេខលា 1.0.7 (សម្រាប់ Windows 4.9 Mb)

កម្មវិធី​មើល​វិបសាយដោយ​ផ្អែក​លើ​កូដ Firefox 1.0.7 ដែល​ជា​កម្មវិធី​ថ្មី​បំផុត​នៅ​ក្នុង​ទីផ្សារ ហើយ​វា​ទំនើប​ជាង Microsoft IE ឆ្ងាយ​ណាស់ ។ ក្រុម KhmerOS បាន​​​ប្រែក្លាយ​វា​ជា​កម្មវិធី​ពហុភាសា ។

OpenOffice 2.0

OpenOffice គឺ​​ជា​​ឈុត​​កម្មវិធី​​ការិយាល័យ​ដ៏​​អស្ចារ្យ ដែល​​អាច​​ប្រៀប​ធៀប​​បាន​​ទៅ​នឹង MS Office ។ វា​​រួម​​មាន​​កម្មវិធី​ដំណើរការ​​អត្ថបទ កម្មវិធី​​សៀវភៅ​​បញ្ជី កម្មវិធី​​ការ​​បង្ហាញ កម្មវិធី​​រូបមន្ត​​គណិតវិទ្យា និង កម្មវិធី​សម្រាប់​គូរ ។ នេះ​គឺ​ជា​កំណែ​ដំបូង​​​សម្រាប់​​សាក​​ល្បង​ ហើយ​កំណែ​ថ្មី​នឹង​មាន​ក្នុង​ពេល​ឆាប់​ៗ​​នេះ (ងាយ​ស្រួល​ក្នុង​ការ​​ដំឡើង) ។ កំណែ​ចុង​ក្រោយ​របស់​ OpenOffice 2.0 រំពឹង​ថា​នឹង​មាន​នៅ​ចុង​ឆ្នាំ ២០០៥ ។ ប្រសិនបើ​អ្នក​ចង់​ប្រើ​វា អ្នក​ចាំបាច់​ត្រូវ ​៖

OpenOffice 2.0 Khmer/English installer for Windows (98 MB)

OpenOffice 2.0 Khmer/English installer for Mac (144 MB).

សម្រាប់ Linux អ្នក​អាច​ទៅ​កាន់ ទំព័រ​ទាញយក ហើយ​ជ្រើស​អ្វី​ដែល​អ្នក​ត្រូវការ ។

កំណត់​រចនា​សម្ព័ន្ធ ៖
បើក OpenOffice Writer ។
ចូល​ទៅ​កាន់​ ឧបករណ៍-->ជម្រើស-->ការ​កំណត់​ភាសា-->ភាសា
កំណត់​វាល "ការកំណត់​មូលដ្ឋាន​" ទៅ​ជា "ខ្មែរ" ។
បិទ​បង្អួច​ដោយ​ចុចប៊ូតុង "យល់ព្រម" ។ ឥឡូវ​អ្នក​អាច​ចាប់ផ្តើម​ធ្វើការ​ជាមួយ​នឹង​ភាសា​ខ្មែរ​បាន​ហើយ ។

Khmer