របៀប​ផ្លាស់​ប្ដូរ​ពុម្ព​អក្សរ​ខ្មែរ​ជា​ពុម្ព​អក្សរ​លំនាំ​ដើម​នៅ​លើ​វីនដូ 7

+ Script ដើម្បី​ផ្លាស់​ប្ដូរ​ពុម្ព​អក្សរ​ប្រព័ន្ធ​លំនាំ​ដើម​ជា​ពុម្ព​អក្សរ​ខ្មែរ នៅ​លើ​វីនដូ 7 ពី​ពុម្ព​អក្សរ Daunpenh ទៅ​ជា​ពុម្ព​អក្សរ KhmerOS System ។ កម្មវិធី​ពីរ គឺ​ត្រូវ​បាន​ផ្ដល់​អោយ ដើម្បី​ផ្លាស់​ប្ដូរ​ពុម្ព​អក្សរ​លំនាំដើម ទៅ​ជា​ពុម្ព​អក្សរ  KhmerOS System ហើយ​ក៏​អាច​ត្រឡប់​ការ​ផ្លាស់​ប្ដូរ​មក​កាន់​ការ​កំណត់​លំនាំ​ដើម​វិញ​បាន​ដែរ ។

+ របៀប​ដំឡើង

- ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ពុម្ព​អក្សរ KhmerOS នៅ​ក្នុង​ប្រព័ន្ធ​របស់​អ្នក, សូម​ដំឡើង KhmerOS ដែល​ត្រូវ​គ្នា​សម្រាប់ ៣២ ឬ ៦៤ ប៊ិត, ដោយ​យោង​តាម​កំណែ​វីនដូ​ដែល​អ្នក​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​កំណែ​វីនដូ​របស់​អ្នក​ជា ៣២ ឬ ៦៤ ប៊ិត, សូម​ពិនិត្យ​លើ​វា​ដោយ​ចុច​កណ្ដុរ​ស្ដាំ​លើ​រូប​តំណាង Computer ហើយ​ចុច​លើ Properties ព័ត៌មាន​នឹង​បង្ហាញ​ប្រាប់​នៅ​ទី​នោះ ។

- ចុច​ទ្វេ​ដង​លើ fixWindows7.reg បន្ទាប់​មក​នឹង​មាន​ផ្ទាំង​មួយ​លេច​ឡើង ។ ចុច​លើ Run អ្នក​នឹង​ត្រូវ​បាន​ស្នើ​សុំ​បី​ដង​ដើម្បី​បញ្ជាក់ ថា​អ្នក​ចង់​ធ្វើ​បែបនេះ ។ សូម​ឆ្លើយតប​ដោយ​ចុច Yes, Yes ហើយ​ចុច Ok ចំពោះ​បី​សំនួរ​ទៀត ។

- ដំណើរ​ការ​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ
ក្នុង​ករណី​អ្នក​ចង់​មាន​ពុម្ព​អក្សរ Daunpenh ត្រឡប់​ទៅ​ជា​ពុម្ព​អក្សរ​ប្រព័ន្ធ​លំនាំ​ដើម​វិញ, សូម​ចុច​ទ្វេដង​លើ restoreWindows7.reg, បញ្ជាក់​ដោយ​ចុច​លើ Run ហើយ​ឆ្លើយ​តប​ដោយ​ចុច Yes, Yes ហើយ​ចុច Ok ចំពោះ​បី​សំនួរ​ទៀត បន្ទាប់​មក​ដំណើរការ​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ ។
អត្ថបទ​នេះ ត្រូវ​បាន​និពន្ធ​ដោយ Meka ហើយ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ nokorsoft.com នៅ​ខែ ឧសភា ២០១២

Khmer