Patches

បំណះ​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​អក្សរ​ខ្មែរក្នុង Pango

បំណះ​នេះ​បន្ថែម​ការគាំទ្រ​​មួយ​ដែល​អនុញ្ញាតឲ្យ​​ប្រើ​អក្សរ​ខ្មែរ ក្នុង​បណ្ណាល័យ​ Pango ។ វា​អនុវត្ត​ទៅ​កំណែ​បច្ចុប្បន្ន​របស់​បណ្ណាល័យ Pango ។ អ្នក​អាច​នឹង​ប្រើ​វា ប្រសិនបើ​អ្នក​ថ្នឹក​ក្នុង​ការ​ប៉ះ​កូដ និង ចងក្រង​កម្មវិធី​ដោយ​ខ្លួនឯង ។

ការ​កំណត់ Locale សម្រាប់ GLIBC

បន្ទាប់​ពី​អ្នក​បាន​ទាញយក​ឯកសារ​ហើយ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម ។ អ្នក​ត្រូវ​តែ​ជា root ដើម្បី​អនុវត្ត ! ការណែនាំនេះ​អាច​ប្រើប្រាស់​បានតែ​សម្រាប់​ Redhat 9.0 និង​ SuSE 9.3 ប៉ុណ្ណោះ សម្រាប់​ប្រភេទ​ផ្សេងៗ​ទៀត សូម​ប្រើ​ថត​ផ្សេង ។

cp km_KH.UTF-8 /usr/share/i18n/locales/

cp /usr/share/i18n/charmaps/UTF-8.gz /tmp

gzip -d /tmp/UTF-8.gz

localedef -i /usr/share/i18n/locales/km_KH.UTF-8 -f /tmp/UTF-8 /usr/lib/locale/km_KH

rm -f /tmp/UTF-8

អស់ហើយ ។ ឯកសារ​មូលដ្ឋាន​របស់​យូនីកូដ​ខ្មែឬ នឹង​ដំឡើង​ក្នុង​ថត /usr/lib/locale/km_KH ។
អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា ៖ locale -a​ ដើម្បី​មើល​ឯកសារ​មូលដ្ឋាន​ដែល​មាន​ក្នុង​ប្រព័ន្ធ​របស់​អ្នក ។

Khmer