|
អ្វីទៅជាការប្រកួតវាយអត្ថបទយូនីកូដខ្មែរ ?
ការប្រកួតវាយអត្ថបទយូនីកូដខ្មែរ
គឺជាការប្រកួតថ្នាក់ជាតិមួយដែលអ្នកចូលរួមប្រកួតគ្រប់រូប
ត្រូវប្រកួតវាយអត្ថបទតាមក្បួនយូនីកូដខ្មែរ និង
រៀបចំឯកសារអត្ថបទដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រភាសាខ្មែរ ។
ជាពិសេស
គឺធ្វើការប្រកួតទៅលើល្បឿនក្នុងការវាយអត្ថបទភាសាខ្មែរ
ដោយប្រើប្រាស់ពុម្ពអក្សរយូនីកូដខ្មែរ និង
ល្បឿនក្នុងការរៀបចំឯកសារអត្ថបទការិយាល័យសាមញ្ញមួយបានទាន់ពេលវេលា ។
ការប្រកួតនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅតាមបណ្ដាខេត្ត/ក្រុងនានានៃប្រទេសកម្ពុជា ។
ចំណែកឯការប្រកួតថ្នាក់ជាតិវិញ
នឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមប្រកួត
ពីអ្នកដែលទទួលបានជ័យលាភីលេខ ១
លេខ ២ និង លេខ
៣ ពីការប្រកួតថ្នាក់ខេត្ត/ក្រុង ។
ការប្រកួតនេះសហការរៀបចំឡើងដោយ
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍
ព័ត៌មានវិទ្យា
(NiDA)
និង អង្គការវេទិកាទូទៅនៃកម្ពុជា ។
គោលបំណងនៃការប្រកួត
គោលបំណងនៃការប្រកួត
គឺធ្វើឡើងដើម្បីជម្រុញនិងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់កុំព្យូទ័ររៀនវាយអត្ថបទភាសាខ្មែរដោយប្រើប្រាស់ពុម្ពអក្សរយូនីកូដខ្មែរ
និងកម្មវិធីការិយាល័យភាសាខ្មែរ ដើម្បីរៀបចំឯកសារអត្ថបទ និង
សៀវភៅបញ្ជី ឲ្យបានទាន់ពេលវេលា ។ ប្រសិនបើមានការជម្រុញ
និងលើកទឹកចិត្តគ្រប់គ្រាន់ដល់អ្នកប្រើហើយនោះក្រុមហ៊ុន
និងអ្នកផ្គត់ផ្គង់នានា
(ដូចជា
ហាងលក់កុំព្យូទ័រ ហាងអ៊ីនធឺណិតវិទ្យាស្ថានបណ្ដុះបណ្ដាល ស្ថាប័ន
និង អង្គភាពនានា)
នឹងធ្វើការដំឡើងយូនីកូដខ្មែរ
និងកម្មវិធីកុំព្យូទ័រភាសាខ្មែរ ដល់អតិថិជន និងបុគ្គលិករបស់ខ្លួន
ហើយសិស្ស និស្សិត នឹងមករៀនប្រើប្រាស់កម្មវិធីកុំព្យូទ័រភាសាខ្មែរ
ដើម្បីអាចចូលរួមប្រកួតវាយអត្ថបទតាមយូនីកូដខ្មែរនេះផងដែរ ។
ហាងអ៊ីនធឺណិត កន្លែងបោះពុម្ព និង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនានា
នឹងចាប់អារម្មណ៍ទៅលើការបង្កើតសេវាកម្មបណ្ដុះបណ្ដាលកម្មវិធីកុំព្យូទ័រភាសាខ្មែរ
និង យូនីកូដខ្មែរ ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមទៀត ។
NiDA
និង អង្គការវេទិកាទូទៅនៃកម្ពុជា
នឹងគាំទ្រគ្រប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អង្គការក្រៅរដ្ឋាភិបាល
ហាងអ៊ីនធឺណិត និង ក្រុមហ៊ុននានា ដោយផ្ដល់ជាសេវាកម្មបង្រៀន និង
ដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរនេះ
នៅគ្រប់ទីកន្លែងទូទាំងប្រទេសដោយឥតគិតថ្លៃ ។
ការប្រកួត
ការប្រកួតនេះចែកចេញជាពីរ គឺ ៖
-
លក្ខណៈបុគ្គល ៖ បុគ្គលគ្រប់រូបអាចចូលរួមប្រកួតដោយសេរី ។
-
លក្ខណៈក្រុម ៖
អ្នកចូលរួមប្រកួតត្រូវបង្កើតក្រុមមួយដែលមានសមាជិក ៣
រូបសម្រាប់ចូលរួមប្រកួត
ដោយដាក់ឈ្មោះសម្គាល់ក្រុមតាមតម្រូវការរបស់ខ្លួន ។
ការប្រកួតមានពីរដំណាក់កាល គឺ ៖
ដំណាក់កាលនីមួយៗ មានពីរវិញ្ញាសាដូចគ្នា គឺ ៖
-
ពុំតម្រូវឲ្យមានការដាក់ពាក្យចូលរួមប្រកួតជាមុនឡើយ ។
-
បេក្ខជន/បេក្ខនារី
ត្រូវមកចូលរួមប្រកួតតាមខេត្ត/ក្រុង
ដែលខ្លួនកំពុងរស់នៅតាមកាលបរិច្ឆេទ
និងទីកន្លែងប្រកួតដែលបានកំណត់
ដោយគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ
ប័ណ្ណសម្គាល់ខ្លួនសិស្ស និស្សិត បុគ្គលិក ។
-
បេក្ខជន/បេក្ខនារីនឹងត្រូវចូលរួមប្រកួតនៅក្នុងពេលដំណាលគ្នា
ទាំងជាលក្ខណៈបុគ្គល និង ជាលក្ខណៈក្រុម ។
-
បុគ្គលិកទាំងអស់របស់
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា
គមនាគមន៍ ព័ត៌មានវិទ្យា
(NiDA)
និង
អង្គការវេទិកាទូទៅនៃកម្ពុជាពុំត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ។
ការប្រកួតជាលក្ខណៈក្រុម
លក្ខខណ្ឌនៃការប្រកួត
-
ត្រូវចេះមូលដ្ឋានគ្រឹះនៃកម្មវិធីការិយាល័យភាសាខ្មែរ
(OpenOffice 2.0) ។
-
ត្រូវមានប័ណ្ណសម្គាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ
បង្ហាញមុនពេលប្រកួត ។
-
អ្នកឈ្នះការប្រកួតថ្នាក់ខេត្ត/ក្រុងក្នុងវិញ្ញាសាទី១
នឹងត្រូវអនុញ្ញាតឲ្យប្រកួតវិញ្ញាសាទី២ ជាបន្តទៀត ។
-
អ្នកទទួលបានចំណាត់ថ្នាក់លេខ ១
លេខ ២ និង លេខ
៣ ក្នុងវិញ្ញាសាទី២
នៃការប្រកួតថ្នាក់ខេត្ត/ក្រុង
នឹងត្រូវអនុញ្ញាតឲ្យប្រកួតថ្នាក់ជាតិនៅភ្នំពេញ ។
-
អ្នកឈ្នះការប្រកួតថ្នាក់ជាតិក្នុងវិញ្ញាសាទី១
នឹងត្រូវអនុញ្ញាតឲ្យប្រកួតវិញ្ញាសាទី២ ជាបន្តទៀត ។
-
អ្នកឈ្នះការប្រកួតក្នុងវិញ្ញាសាទី២ នៃការប្រកួតថ្នាក់ជាតិ
នឹងក្លាយជាជើងឯកក្នុងការប្រកួតវាយអត្ថបទយូនីកូដខ្មែរដណ្ដើមជើងឯកទូទាំងប្រទេស
ថ្នាក់ជាតិប្រចាំឆ្នាំ ២០០៦ ។
រង្វាន់ជ័យលាភី
-
រង្វាន់រួមមាន ៖
ប្រាក់សុទ្ធ និង វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។
-
អ្នកទទួលជ័យលាភីក្នុងការប្រកួតថ្នាក់ខេត្ត/ក្រុង និង
ការប្រកួតថ្នាក់ជាតិ ទាំងអស់ នឹងទទួលបានរង្វាន់ភ្លាមៗ
បន្ទាប់ពីចប់ការប្រកួតនីមួយៗ
ព្រមទាំងទទួលបានលិខិតសរសើរមួយច្បាប់
ពីការប្រកួតនេះផងដែរ ។
-
អ្នកទទួលបានចំណាត់ថ្នាក់ លេខ
១ លេខ
២ និង លេខ
៣ ក្នុងវិញ្ញាសាទី២
នៃការប្រកួតថ្នាក់ខេត្ត/ក្រុង
នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃធ្វើដំណើរទៅមក
ព្រមទាំងការស្នាក់នៅហូបចុករយៈពេល ២ថ្ងៃ
ក្នុងកំឡុងពេលមកប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិនៅរាជធានីភ្នំពេញ ។
លក្ខខណ្ឌនៃការប្រកួតជាក្រុម
-
អ្នកចូលរួមប្រកួតមានសិទ្ធិបង្កើតក្រុមដែលមានសមាជិកចំនួន៣រូប
ក្រុមនីមួយៗត្រូវបង្កើតឈ្មោះសម្គាល់ក្រុមរបស់ខ្លួនតាមតម្រូវការ ។
-
ពេលចុះឈ្មោះប្រកួត ប្រសិនបើបេក្ខជន ឬបេក្ខនារី មានក្រុម
ត្រូវបំពេញឈ្មោះសម្គាល់ក្រុមរបស់ខ្លួនឲ្យបានត្រឹមត្រូវ ។
-
ក្រុមដែលទទួលជ័យលាភី
គឺត្រូវបានជ្រើសចេញពីការប្រកួតលក្ខណៈបុគ្គលក្នុងវិញ្ញាសាទី២
គឺយើងយកពិន្ទុនៃការប្រកួតលក្ខណៈបុគ្គល
នៃសមាជិកក្នុងក្រុមបូកបញ្ចូលគ្នា ។
-
ក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេក្នុងវិញ្ញាសាទី២
នៃការប្រកួតថ្នាក់ខេត្ត/ក្រុង
នឹងត្រូវមកធ្វើការប្រកួតថ្នាក់ជាតិនៅភ្នំពេញបន្តទៀត ។
-
ចំពោះការប្រកួតថ្នាក់ជាតិជាលក្ខណៈក្រុម
គឺមិនមានប្រកួតវិញ្ញាសាទី១ទេ
គឺត្រូវប្រកួតវិញ្ញាសាទី២តែម្ដង ។
-
ក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេក្នុងវិញ្ញាសាទី២
នៃការប្រកួតថ្នាក់ជាតិនឹងក្លាយជាក្រុមជើងឯកវាយអត្ថបទតាមយូនីកូដខ្មែរទូទាំងប្រទេស ។
ទីកន្លែងប្រកួត
-
សូមស្វែងរកអាសយដ្ឋានប្រកួតថ្នាក់ខេត្ត/ក្រុង
នៅតាមបណ្ដាហាងអ៊ីនធឺណិតស្ថាប័នរដ្ឋ និង ឯកជន
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល សាលារៀន វិទ្យាស្ថាន មហាវិទ្យាល័យនានា
ដែលមានបិទប័ណ្ណប្រកាស
នៅក្នុងខេត្ត/ក្រុងដែលអ្នកកំពុងរស់នៅ ឬ ក្នុងតំបន់បណ្ដាញ
www.khmeros.info/contest ។
-
ការប្រកួតថ្នាក់ជាតិ
គឺធ្វើឡើងនៅបន្ទប់ អ៊ីនធឺណិតផ្លាស្សា
របស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា
គមនាគមន៍ ព័ត៌មានវិទ្យា (NiDA)
ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី
តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ។
ការប្រកួតចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់
|