យូនីកូដនៅមានបញ្ហាច្រើន

រូបភាព​របស់ សុទ្ធិពង្ស

ខ្ញុំទើបតែជួបបញ្ហាជាច្រើនក្នុងការប្រើយូនីកូដដូចជាប្រើជាមួយ GIMP ហើយនិង Swishmax ជាដើម កាលដើមលើយឃើញលោកទាំងឡាយនិយាយថាប្រូក្រាមទាំងពីរនេះវាគាំទ្រយូនីកូដល្អណាស់ ។
ខ្ញុំសូមជំរាបថា ប្រើជាមួយ Gimp ខ្ញុំមិនអាចវាយបានដូចពាក្យថា "'នេះ នោះ'" ជាដើម
បើប្រើជាមួយ Swishmax មិនអាចប្រើ effect បានឡើយ ។
-----------------------------------
ខ្ញុំទើបតែរៀនសរសេរវិបសាយ មិនពូកែរឿងនេះលើយ សូមលោកទាំងអស់មេត្តាឱ្យចម្លើយខ្ញុំផង
www.geocities.com/soddhipong

មតិយោបល់

រូបភាព​របស់ chantheng

ចំពោះ​ខ្ញុំ​ប្រើ Gimp

ចំពោះ​ខ្ញុំ​ប្រើ Gimp នៅ​ក្នុង​លីនុច​មិន​មាន​បញ្ហា​ក្នុង​ការវាយ​ពាក្យ​ដូច​ដែល​លោក​បង្ហាញនោះទេ ហើយ Gimp នៅក្នុង​វីនដូ​ខ្ញុំ​មិនទាន់​បាន​សាកល្បង​ទេ ។ :( ចំណែក Swishmax វិញ​ខ្ញុំ​ក៏​មិន​យល់​ដែរព្រោះ​ពីមុន​(ជិតពីរឆ្នាំ​ហើយ)ខ្ញុំ​​ពិត​ជា​អាច​ កំណត់ effect ឲ្យ​វាបាន​តែ​ឥឡូវពេល​ដែល​ខ្ញុំ​ដំឡើង​សារជាថ្មី​​វា​ពិត​ជា​ដូច​ដែរ​លោក​ ថាមែន ។ អញ្ចឹង​ខ្ញុំ​សូម​ដកពាក្យ​ល្អណាស់​មកវិញ :-P ។ ហើយ​បើ​លោក​ប្រើ​វា​ទៅ​ឃើញ​ថា​មាន​បញ្ហា​យ៉ាងណា​នោះ ឬ​ក៏​លោក​អាច​ដោះស្រាយ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ។

រូបភាព​របស់ សុទ្ធិពង្ស

សូមអរគុណ

សូមអរគុណ
តើអោយខ្ញុំហៅអ្នកនាងថាម៉េចទៅ អញ្ចឹងសូមទោសផងណាបើហៅខុស
ចំពោះយូនីកូដខ្ញុំឃើញថានៅមានបញ្ហាជាច្រើនមិនអាចប្រើបាននិងប្រូក្រាមកាត់តវីឌីអូ,ហ្វូតូស្ហប​ ។ល។
ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងដូចម្តេចទើបអាចប្រើបាន ។ រឿង IT ភាសាខ្មែរខ្ញុំមិនសូវដឹងប៉ុន្មានលើយថារីកចំរើនដល់ថ្នាក់ណានោះ

រូបភាព​របស់ chantheng

:)

:) ហៅ​ខ្ញុំ​ចាន់ថេង​ក៏​បាន​ដែរ ។ បើ​លោក​ចង់​ប្រើ​យូនីកូដ​នៅ​ក្នុង​ហ្វូតូស្ហប (Photoshop) លោក​ត្រូវ​សរសេរ​អត្ថបទ​នៅ​ក្នុង OpenOffice.writer (ឬ​កម្មវិធី​អ្វី​ក៏​បាន​​ដែល​អាច​បម្លែង​ទៅ​ជា​ឯកសារ​ pdf) ហើយ​បម្លែង​ទៅ​ជា​ឯកសារ pdf បន្ទាប់​មក​បើក​ឯកសារ​នោះ​នៅ​ក្នុង​កម្មវិធី​ហ្វូតូស្ហប​​ដោយ​កំណត់​គុណភាព​ បង្ហាញ (resolution) តាម​ដែល​លោក​ចង់បាន ។ នៅ​ក្នុង​ហ្វូតូស្ហប​លោក​ជ្រើស (select) លើ​ layer នៃ​អក្សរនោះ​បន្ទាប់​មក​ចូលទៅមឺនុយ select -> load selection ពេល​នេះ​អក្សរ​ទាំង​ប៉ុន្មាន​ដែល​លោក​សរសេរ​នៅ​ក្នុង​ឯកសារ​ pdf បង្ហាញ​ជា​លក្ខណៈ​ select ដូចនេះ​លោក​អាច​កំណត់​អក្សរ​ទាំងនោះ​ឲ្យ​ក្រឡោត (emboss) មាន​ជ្រុង (bevel) ឬ មាន​ព៌ណ​យ៉ាងណា​តាម​ដែល​លោក​ចង់បាន​ហើយ ។

what de??   online trading

រៀបចំ​មាតិកា