Khmerconverter
ចាប់ពីពេលនេះតទៅ អ្នកមិនចាំបាច់ព្រួយបារម្ភពីឯកសារដែលបានវាយតាមពុម្ពអក្សរ ចាស់ៗ ( ABC, លីមូន...) ហើយចង់បម្លែងវាមកជាពុម្ពអក្សរយូនីកូដ ឬ បម្លែងពីយូនីកូដទៅពុម្ពអក្សរចាស់ៗវិញទេ ។ ជាមួយនឹង khmerconverter អ្នកអាចបម្លែងទាំងពីរទិស ថែមទាំងអាចបម្លែងពុម្ពអក្សរចាស់ៗបានជាច្រើនប្រភេទ និងច្រើន ទ្រង់ទ្រាយឯកសារ ដូចដែលបានពិពណ៌នាក្នុងលក្ខណៈសម្បត្តិ ។ បន្ថែមពីលើទៀត វាកាន់តែធ្វើឲ្យអ្នកមានភាពងាយស្រួល ដោយសារមានចំណុចប្រទាក់អ្នកប្រើជាក្រាហ្វិក ។ វាអាចប្រើបានលើគ្រប់ប្រព័ន្ធប្រតិបត្តិការ មិនថា វីនដូ លីនីក ឬ ផ្សេងទៀតទេ ។
លក្ខណៈសម្បត្តិ
- ទិសដៅ ៖ បម្លែងពីពុម្ពអក្សរចាស់ៗ ទៅយូនីកូដ និងច្រាស់មកវិញ
- អាចបម្លែងពុម្ពអក្សរចាស់ៗ ៖ ABC, ABC-zwsp, FK, Baidok, Khek, Limon និង Truth
- អាចបម្លែងឯកសារដែលមានទ្រង់ទ្រាយ ៖ អត្ថបទធម្មតា កម្មវិធីការិយាល័យខ្មែរ (ស្លឹករឹត) និង ឯកសារHTML
ទាញយក
អ្នកត្រូវតែទាញយក និង ដំឡើងវា ប្រសិនបើចង់ប្រើ :-)
កម្មវិធីបម្លែងពុម្ពអក្សរសម្រាប់ប្រើលើវីនដូ កំណែ ១. ៤. (៣.២ មេកាបៃ)
កូដប្រភពPython សម្រាប់លីនីក និងប្រព័ន្ធប្រតិបត្តិការផ្សេងទៀត កំណែ ១. ៤. (៥២.១៣ គីឡូបៃ)
តម្រូវការ
- ដំឡើង Python (សម្រាប់ដំណើរការលើលីនីក)
- ដំឡើង Tix (សម្រាប់ចំណុចប្រទាក់អ្នកប្រើជាក្រាហ្វិកដែលដំណើរការលើលីនីក)
បំលែងពុម្ពអក្សរចាស់ទៅយូនីកូដ
Lin Chear បានបង្កើតការបំលែងពុម្ពអក្សរពី ABC ទៅ Unicode ដែលធ្វើការលើឯកសារអត្ថបទ ដែលបង្កើតជា HTML សម្រាប់ជាលទ្ធផល។ កំណែ Windows មួយក្នុងទ្រង់ទ្រាយ ZIP អាចត្រូវបានរកឃើញ ទីនេះ។ ពិនិត្យ ទំព័ររបស់ Lin សម្រាប់ធ្វើឲ្យទាន់សម័យ។
បន្ទាប់មកយើងដាក់វានៅទីនេះ នៅគម្រោងការិយាល័យ និងបានបង្កើតកម្មវិធីបំលែងពីរថ្មីនៅលើ Windows ដែលបង្កើតអក្សរយូនីកូដខ្មែរ utf-8 ជាទិន្នផល។ មួយនៃពួកវាទទួលឯកសារអត្ថបទធម្មតាជាពុម្ពអក្សរ Limon និងមួយផ្សេងទៀតទទួលឯកសារអត្ថបទធម្មតាជាពុម្ពអក្សរ ABC ។ យើងបានធ្វើការងារបន្តិចបន្ទួចនៃការបំលែងពុម្ពអក្សរចាស់ៗនេះ៖
ធ្វើឲ្យមានខុសរវាងស្រះ ុ ទម្រង់ខាងក្រោមត្រីសព្ទ ៊ និងមូសិកទន្ត ៉។
ការចាត់ចែងករណីមួយចំនួនដែល ព + ស្រះ ា គឺត្រូវបានជំនួសដោយអក្សរ ញ។
ទទួលករណីមួយចំនួននៃជើង ត និង ដ យ៉ាងត្រឹមត្រូវ។
Reordering Register Shifters and diacritics when they are located in the wrong place.
Reordering Vowels and Coeng consonants when they are in the wrong order.
អ្នកអាចប្រើកម្មវិធីនេះក្នុងវិធីផ្សេងៗពី៖
1) វិធីធម្មតា។
ផ្លាស់ប្តូរឯកសាររបស់អ្នកពី Limon ឬ ABC ទៅជាអត្ថបទធម្មតា។ ដើម្បីធ្វើដូចនេះ ប្រសិនបើឯកសាររបស់អ្នកគឺជាឯកសារ MS Word ប្រើធាតុម៉ីនុយ "Save as" និងបញ្ជាក់ទ្រង់ទ្រាយជា "Plain text"។ នេះនឹងបង្កើតឯកសារជាមួយឈ្មោះដូចគ្នា ប៉ុន្តែឈ្មោះទាំងនោះត្រូវបញ្ចប់ដោយ .txt។
ចម្លងកម្មវិធី Limon2Unicode.exe ឬ ABC2Unicode.exe (មួយណាដែលអ្នកត្រូវការ) ទៅប្រអប់ដូចគ្នាដែលអ្នកបានបង្កើតឯកសារថ្មី .txt នោះ។
ឯកសារព្រាង.txt ទៅរូបតំណាងកម្មវិធី Limon2Unicode ឬ ABC2Unicode និងទាញទៅលើកម្មវិធីនោះដោយផ្ទាល់។ កម្មវិធីនោះនឹងដំណើរការដោយខ្លួនវាយ៉ាងស្វ័យប្រវត្តិ និង បង្កើតឯកសារថ្មីណាមួយជា.utf8 ដែរនឹងត្រូវភ្ជាប់មកជាមួយវា (អ្នកនឹងបញ្ចប់ដោយ .txt.utf8 ប្រសិនបើអ្នកមាន .txt ពីមុន)។ ឯកសារថ្មីនេះគឺជាឯកសារយូនីកូដខ្មែរ អ្នកអាចបើកវាជាមួយកម្មវិធី Word Notepad ឬ កម្មវិធីផ្សេងៗទៀតដែលអាចប្រើជាមួយយូនីកូដខ្មែរបាន។
2) ការប្រើពាក្យបញ្ជាក្នុង Windows។
ការប្រើពាក្យបញ្ជានៃ Windows XP ឬ Windows 2000 អ្នកអាចដំណើរការកម្មវិធីជាមួយអាគុយម៉ង់មួយ ឬ ពី។ ប្រសិនបើមានអាគុយម៉ង់តែមួយប៉ុណ្ណោះ វាត្រូវតែមានឈ្មោះឯកសារបញ្ចូលអត្ថបទធម្មតា (លទ្ធផលឈ្មោះឯកសារត្រូវដូចគ្នា ប៉ុន្តែជាមួយ.uft8 ដែលភ្ជាប់មក)។ ប្រសិនបើអ្នកប្រើអាគុយម៉ង់ពីរ ទីពីរនឹងអាចជាឈ្មោះនៃឯកសារលទ្ធផល។
មានកម្មវិធី (កំណែ 1.8 នៃ 11 January 2005)
Limon2Unicode.exe (ការបំលែងកម្មវិធីពី Limon ទៅ Unicode សម្រាប់ Windows)
ផលប្រយោជន៍៖ Limon2Unicode ឯកសារបញ្ចូល ឯកសារលទ្ធផល
ABC2Unicode.exe (ការបំលែងកម្មវិធីពី ABC ទៅ Unicode សម្រាប់ Windows)
ផលប្រយោជន៏៖ ABC2Unicode ឯកសារបញ្ចូល ឯកសារលទ្ធផល
មានកម្មវិធីមួយចំនួនត្រូវរក្សារសិទ្ធិដោយអង្គការវេទិកាទូទៅនៃ កម្ពុជា និងថ្មីៗក្រោមអាជ្ញាប័ណ្ណ LGPL (មានន័យថាអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាង ដែលអ្នកត្រូវការជាមួយពួកវា លើកលែងតែរក្សារសិទ្ធិម្តងទៀតដោយប្រើឈ្មោះផ្សេង)។ កូដរបស់ពួកវាត្រូវបានរកឃើញ នៅទីនេះ.
ប្រសិនបើអ្នករកឃើញកំហុសមួយចំនួន សូមផ្ញើពួកវាមកកាន់អ្នកសម្របសម្រួលគ្រោង។