|
|
កម្មវិធីជាភាសាខ្មែរកម្មវិធីមួយចំនួនជាច្រើនត្រូវបានធ្វើជាតូបនីកម្មជាភាសាខ្មែរ ហើយឥឡូវនេះវាមាននៅលើវេទិកា Windows ។ ពួកគេក៏នឹងមានលើវេទិកា Linux ក្នុងពេលឆាប់ៗនេះដែរ (បន្ទាប់ពីបញ្ហាអក្សរខ្មែរនៅលើ Linux ត្រូវបានដោះស្រាយ) ៖ មយូរា 1.0.7 (សម្រាប់ Windows 8.1 MB)កម្មវិធីអ៊ីម៉ែលភាសាខ្មែរដ៏ទំនើបដោយផ្អែកលើកូដរបស់ Thunderbird 1.0.7 ។ វាត្រូវបានធ្វើឲ្យប្រសើរឡើងដោយក្រុម KhmerOS ដើម្បីអាចឲ្យវាដំណើរការបានជាមួយនឹងអេក្រង់ ៨០០x៦០០ (Thunderbird ដំណើរការតែជាមួយ (អេក្រង់ ១០២៤ x ៧៦៨))។ មយូរាគឺជាកម្មវិធីអ៊ីម៉ែលពហុភាសា វាអនុញ្ញាតឲ្យអ្នកផ្លាស់ប្តូរភាសាតាមរយៈម៉ឺនុយរបស់វា ។ ប៉ុន្តែកុំព្យូទ័ររបស់អ្នកចាំបាច់ត្រូវដំឡើង និង អាចដំណើរការជាមួយខ្មែរយូនីកូដជាមុនសិន ។ មេខលា 1.0.7 (សម្រាប់ Windows 4.9 Mb)កម្មវិធីមើលវិបសាយដោយផ្អែកលើកូដ Firefox 1.0.7 ដែលជាកម្មវិធីថ្មីបំផុតនៅក្នុងទីផ្សារ ហើយវាទំនើបជាង Microsoft IE ឆ្ងាយណាស់ ។ ក្រុម KhmerOS បានប្រែក្លាយវាជាកម្មវិធីពហុភាសា ។ OpenOffice 2.0OpenOffice គឺជាឈុតកម្មវិធីការិយាល័យដ៏អស្ចារ្យ ដែលអាចប្រៀបធៀបបានទៅនឹង MS Office ។ វារួមមានកម្មវិធីដំណើរការអត្ថបទ កម្មវិធីសៀវភៅបញ្ជី កម្មវិធីការបង្ហាញ កម្មវិធីរូបមន្តគណិតវិទ្យា និង កម្មវិធីសម្រាប់គូរ ។ នេះគឺជាកំណែដំបូងសម្រាប់សាកល្បង ហើយកំណែថ្មីនឹងមានក្នុងពេលឆាប់ៗនេះ (ងាយស្រួលក្នុងការដំឡើង) ។ កំណែចុងក្រោយរបស់ OpenOffice 2.0 រំពឹងថានឹងមាននៅចុងឆ្នាំ ២០០៥ ។ ប្រសិនបើអ្នកចង់ប្រើវា អ្នកចាំបាច់ត្រូវ ៖ OpenOffice 2.0 Khmer/English installer for Windows (98 MB) OpenOffice 2.0 Khmer/English installer for Mac (144 MB). សម្រាប់ Linux អ្នកអាចទៅកាន់ ទំព័រទាញយក ហើយជ្រើសអ្វីដែលអ្នកត្រូវការ ។ កំណត់រចនាសម្ព័ន្ធ ៖ |