ថ្ងៃទី ០២ មីនា ២០០៦ ៖
យើងបានផ្ញើការបកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លាទៅកាន់គម្រោង openSuSE ។ តាមការពិត យើងបានផ្ញើការបកប្រែមួយចំនួនរួចហើយកាលពីដើមឆ្នាំនេះ ប៉ុន្តែដោយសារយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដែលទាមទារការ សាកល្បងច្រើនដង ដូច្នេះយើងត្រូវផ្ញើពួកវាម្ដងទៀត ។
កំណែបេតាទី៦ នៃ SL 10.1 ទើបតែចេញផ្សាយថ្ងៃនេះ ដូច្នេះការបកប្រែដែលបានផ្ញើទាំងប៉ុន្មាន មិនទាន់ស្ថិតនៅក្នុងកំណែនេះនៅឡើយទេ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀត (ក្រៅពីការបកប្រែ) ដែលយើងកំពុងនឹងរង់ចាំសាកល្បង ដើម្បីធ្វើឲ្យប្រាកដថា ការចេញផ្សាយផ្លូវការរបស់ SL 10.1 នឹងមានអ្វីៗគ្រប់គ្រាន់ ដែលអាចឲ្យភាសាខ្មែរយើងដំណើរការបានត្រឹមត្រូវ ។