|
|
សកម្មភាព![]() សិក្ខាសាលា និង ដំឡើងកម្មវិធី នៅ UTMច, 10/02/2006 - 08:02 — Chantraសិក្ខាសាលាលើកទី ៤ នៃការចែករំលែកចំណេះដឹងផ្នែកអ៊ីនធឺណិតត្រូវបានប្រារព្ធឡើងនៅ សកលវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រង។ អ្នកចូលរួមជាង ១១០នាក់បានមកចូលរួមក្នុងសិក្ខាសាលានេះ។ មនុស្សម្នាជាច្រើនបានមកជាបន្តបន្ទាប់តែកន្លែងអង្គុយបានអស់។ ក៏ដូចជាលើកមុនដែរ បន្ទាប់ពីការបង្ហាញចប់ អ្នកចូលរួមទាំងឡាយត្រូវចូលទៅកាន់បន្ទប់កុំព្យូទ័រដើម្បី អនុវត្ត។ ខ្មែរអូអេសក៏បានដំឡើងកម្មវិធីមេខលា រៀនវាយយូនីកូដ និងយូនីកូដខ្មែរបានចំនួន ៣៧គ្រឿងក្នុងបន្ទប់កុំព្យូទ័ររបស់សកលវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រងផងដែរ។
កម្មវិធីរចនាក្រាហ្វិកក្រុមមូលដ្ឋាននីយកម្មនៃ KhmerOS ឥឡូវនេះកំពុងព្យាយាមសាកល្បងយកព័ត៌មានលម្អិតអំពីកម្មវិធីរចនា ក្រាហ្វិកនិងបោះពុម្ព ដូចជា GIMP, Inkscape, Scribus និង Quarkexpress ។ អ្វីដែលយើងចង់ធ្វើជាមួយកម្មវិធីទាំងនោះគឺ ៖ - ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃការគាំទ្រ Khmer Unicode - ដើម្បីរកមើលបញ្ហាក្នុងការប្រើ Khmer Unicode - ដើម្បិដោះស្រាយបញ្ហាដោយពិភាក្សាក្នុងក្រុមនិងអ្នកដ៏ទៃទៀត - ដើម្បីស្វែងយល់ថាអ្វីដែលត្រូវការធ្វើដើម្បីបកប្រែកម្មវិធីទាំង នោះ Inkscape គឺជាកម្មវិធីកែប្រែក្រាហ្វិវ៉ិចទ័រ ដែលមានសមត្ថភាព
ខ្មែរអូអេសនៅឯពិធី Internet Partyនៅថ្ងៃទី ១៥ ឧសភា ២០០៦ ខាងមុខ គេនឹងប្រារព្វពិធីមួយនៅឯហាង BS Department Store ។ ពិធីនេះមានឈ្មោះថា Internet Party ។ គេនឹងលើកយកបញ្ហាដែលទាក់ទងនឹងអ៊ីនធឺណិតមកពិភាក្សាគ្នានៅក្នុង ឱកាសនោះ ជាពិសេសអ្នកចូលរួមនឹងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ដែលទាក់ទងនឹងអ៊ីនធឺណិតឲ្យគ្នាទៅវិញទៅមក ។ ខ្មែរអូអេសក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ។ យើងគិតថា វាគឺជាឱកាសដ៏ល្អបំផុតដើម្បីពាំនាំនូវបទពិសោធន៍ដែលទាក់ទងនឹង យូនីកូដខ្មែរជូនដល់មនុស្សផ្សេងទៀត ។ យើងនឹងបង្ហាញកម្មវិធីមយូរា មេខលា និង ជជែកកំសាន្តនៅថ្ងៃនោះ ។ ប្រធានបទចម្បងដែលយើងនឹងលើកយកមកនិយាយនៅពេលនោះ គឺការផ្ញើអ៊ីមែល ការជជែកកំសាន្តដោយប្រើយូនីកូដខ្មែរ និង ការរុករកទំព័របណ្ដាញ ឬ កំណត់ហេតុបណ្ដាញដែលសរសេរជាភាសាខ្មែរដោយប្រើយូនីកូដខ្មែរ ។ យើងក៏នឹងនាំយកទៅជាមួយផងដែរនូវកំណែចុងក្រោយបំផុតនៃ ប្រព័ន្ធប្រតិបត្តិការ ស៊ូស៊ីលីនុច (នោះគឺ ១០.១) ដែលទើបតែចេញផ្សាយថ្មីៗនេះ ។ នៅក្នុងប្រព័ន្ធនេះ យើងនឹងបង្ហាញអំពីការប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Kopete ។ វាគឺជាកម្មវិធីសម្រាប់ផ្ញើសារ និង ជជែកកំសាន្តដ៏មានអានុភាពបំផុត ។
![]() ការបកប្រែនៃដំឡើងខ្មែរយូនីកូដនៅខេត្តបន្ទាយមានជ័យសុ, 04/21/2006 - 19:06 — Chantraយើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យ (ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ)កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០០៦ តាមការអញ្ជើញរបស់អង្គការកុមារមេគង្គ។ យើងបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ បានចំនួន ១៥កុំព្យូទ័រ ក្នុងបន្ទប់បណ្ដុះបណ្ដាលរបស់អង្គការកុមារមេគង្គ និង ៣កុំព្យូទ័រទៀតសម្រាប់បុគ្គលិករបស់អង្គការនេះ។
រូបថតអេក្រង់របស់ KDE ៣.៥.២យើងទើបបានបង្កើតរូបថតអេក្រង់ថ្មីរបស់ KDE ជាភាសាខ្មែរ ។ ពួកវាស្ថិតនៅឯ http://l10n.kde.org/teams/infos.php?teamcode=km#screenshots (សូមចាត់ទុកបញ្ជីអ្នកបកប្រែនៅទំព័រនោះជាមោឃៈ វាមិនត្រឹមត្រូវឡើយ) ។ រូបភាពទាំងនោះត្រូវបានយកមកពីកំណែចុងក្រោយបំផុតរបស់ KDE ៣.៥.២ ហើយខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីរូបភាពទាំងនោះ ៖
បានផ្ញើ ១០.០០០ ឃ្លាទៀតទៅគម្រោង KDE១៥-មីនា-០៦ ៖ បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលពីរសប្ដាហ៍នេះមក យើងបានបកប្រែ ១០.០០០ ឃ្លាបន្ថែមទៀត សម្រាប់ KDE កំណែ ៣.៥.២ ដែលអាចនឹងចេញផ្សាយក្នុងកំឡុងខែនេះ ។ សរុបមក យើងបានបកប្រែ ៣៣.២៨២ ឃ្លាដែលអាចនាំភាសាខ្មែរយើងមកកាន់លំដាប់ទី ៤៨ នៅក្នុងបញ្ជី ។ អ្នកអាចមើលបញ្ជីនៅ http://l10n.kde.org/stats/gui/stable/toplist.php ។ សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃផុតកំណត់ក្នុងការបកប្រែ ៣.៥.២ ដូច្នេះយើងនឹងមិនធ្វើការផ្លាស់ប្ដូរអ្វីធំដំឡើយចំពោះអ្វីដែល យើងមាន ។ ប៉ុន្តែយើងនៅតែបន្តធ្វើការកែប្រែមួយចំនួន ដើម្បីធ្វើឲ្យការបកប្រែមានគុណភាពល្អតាមតែអា
![]() បានផ្ញើការបកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លាច, 03/06/2006 - 18:43 — sobenថ្ងៃទី ០២ មីនា ២០០៦ ៖
ការដំឡើងកម្មវិធីភាសាខ្មែរក្នុងខែកុម្ភៈ ឆ្នាំ ២០០៦ នេះ ក្រុមយើងខ្ញុំបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដបានជាច្រើនកន្លែងដូចជា៖ - ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ ទីស្នាក់ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICH BÖLL FOUNDATION. - ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ វិទ្យាស្ថានន័រមែន(ស្ថិតនៅជិតភ្លើងស្តុបទួលទំពូង ទល់មុខ ភោជនីយដ្ឋាន XO)។ - ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ ហាងអ៊ីនធឺណិត Apple Net (ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស)។
ដំឡើងកម្មវិធីភាសាខ្មែរនៅ HBFកាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០០៦ ក្រុមយើងខ្ញុំបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដនៅទីស្នាក់ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICK BOLL FOUNDATION. នៅក្នុងនោះគឺមានកុំព្យូទ័រចំនួន ៥ គ្រឿង តែយើងដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដបានតែ ២គ្រឿងប៉ុណ្ណោះ ចំណែកឯ ៣គ្រឿងទៀតមិនអាចដំឡើងបានដោយមានបញ្ហាស៊ីឌីរ៉ូម. ក្រោយពេលដំឡើងរួចយើងបានធ្វើការណែនាំអំពីរបៀបប្រើប្រាស់ កម្មវិធីទាំងនោះខ្លៈៗ ដល់បុគ្គលិកដែលនៅទីនោះ។ ហើយបុគ្គលិកនៅទីនោះក៏បានចាប់ផ្តើមប្រើកម្មវិធី មយូរា សម្រាប់ធ្វើការ ផ្ញើ និង ទទួលអ៊ីមែលរបស់ខ្លួនដែរ។
បណ្ដុះបណ្ដាលគ្រូនៅប៉ៃលិនក្រុម KhmerOS បានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរ នៅទីក្រុងប៉ៃលិន។ ប៉ៃលិន គឺជាទីក្រុងមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៦ ។ យើងបានបញ្ចូនគ្រូបង្គោលនៃក្រុម KhmerOS ចំនួន ២ នាក់ សម្រាប់បង្រៀនវគ្គបណ្ដុះបណ្ដាលនេះ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២៤ ម៉ោង និង ត្រូវបានបណ្ដុះបណ្ដាលលើកម្មវិធីដូចជា ៖ ស្លឹករឹត នព្វន្ដ ពិព័រណ៍ មេខលា មយូរា ព្រមទាំងរបៀបវាយយូនីកូដខ្មែរ និង ណែនាំអំពីរបៀបនៃការដំឡើងកម្មវិធីភាសាខ្មែរផ្សេងៗ ជាដើម ។
|