|
|
សកម្មភាពដំឡើង![]() សិក្ខាសាលា និង ដំឡើងកម្មវិធី នៅ UTMច, 10/02/2006 - 08:02 — Chantraសិក្ខាសាលាលើកទី ៤ នៃការចែករំលែកចំណេះដឹងផ្នែកអ៊ីនធឺណិតត្រូវបានប្រារព្ធឡើងនៅ សកលវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រង។ អ្នកចូលរួមជាង ១១០នាក់បានមកចូលរួមក្នុងសិក្ខាសាលានេះ។ មនុស្សម្នាជាច្រើនបានមកជាបន្តបន្ទាប់តែកន្លែងអង្គុយបានអស់។ ក៏ដូចជាលើកមុនដែរ បន្ទាប់ពីការបង្ហាញចប់ អ្នកចូលរួមទាំងឡាយត្រូវចូលទៅកាន់បន្ទប់កុំព្យូទ័រដើម្បី អនុវត្ត។ ខ្មែរអូអេសក៏បានដំឡើងកម្មវិធីមេខលា រៀនវាយយូនីកូដ និងយូនីកូដខ្មែរបានចំនួន ៣៧គ្រឿងក្នុងបន្ទប់កុំព្យូទ័ររបស់សកលវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រងផងដែរ។
![]() ការបកប្រែនៃដំឡើងខ្មែរយូនីកូដនៅខេត្តបន្ទាយមានជ័យសុ, 04/21/2006 - 19:06 — Chantraយើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យ (ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ)កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០០៦ តាមការអញ្ជើញរបស់អង្គការកុមារមេគង្គ។ យើងបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ បានចំនួន ១៥កុំព្យូទ័រ ក្នុងបន្ទប់បណ្ដុះបណ្ដាលរបស់អង្គការកុមារមេគង្គ និង ៣កុំព្យូទ័រទៀតសម្រាប់បុគ្គលិករបស់អង្គការនេះ។
ការដំឡើងកម្មវិធីភាសាខ្មែរក្នុងខែកុម្ភៈ ឆ្នាំ ២០០៦ នេះ ក្រុមយើងខ្ញុំបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដបានជាច្រើនកន្លែងដូចជា៖ - ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ ទីស្នាក់ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICH BÖLL FOUNDATION. - ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ វិទ្យាស្ថានន័រមែន(ស្ថិតនៅជិតភ្លើងស្តុបទួលទំពូង ទល់មុខ ភោជនីយដ្ឋាន XO)។ - ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ ហាងអ៊ីនធឺណិត Apple Net (ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស)។
ដំឡើងកម្មវិធីភាសាខ្មែរនៅ HBFកាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០០៦ ក្រុមយើងខ្ញុំបានធ្វើការដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដនៅទីស្នាក់ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICK BOLL FOUNDATION. នៅក្នុងនោះគឺមានកុំព្យូទ័រចំនួន ៥ គ្រឿង តែយើងដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដបានតែ ២គ្រឿងប៉ុណ្ណោះ ចំណែកឯ ៣គ្រឿងទៀតមិនអាចដំឡើងបានដោយមានបញ្ហាស៊ីឌីរ៉ូម. ក្រោយពេលដំឡើងរួចយើងបានធ្វើការណែនាំអំពីរបៀបប្រើប្រាស់ កម្មវិធីទាំងនោះខ្លៈៗ ដល់បុគ្គលិកដែលនៅទីនោះ។ ហើយបុគ្គលិកនៅទីនោះក៏បានចាប់ផ្តើមប្រើកម្មវិធី មយូរា សម្រាប់ធ្វើការ ផ្ញើ និង ទទួលអ៊ីមែលរបស់ខ្លួនដែរ។
|