|
|
សកម្មភាពបណ្តុះបណ្តាលបណ្ដុះបណ្ដាលគ្រូនៅប៉ៃលិនក្រុម KhmerOS បានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរ នៅទីក្រុងប៉ៃលិន។ ប៉ៃលិន គឺជាទីក្រុងមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៦ ។ យើងបានបញ្ចូនគ្រូបង្គោលនៃក្រុម KhmerOS ចំនួន ២ នាក់ សម្រាប់បង្រៀនវគ្គបណ្ដុះបណ្ដាលនេះ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២៤ ម៉ោង និង ត្រូវបានបណ្ដុះបណ្ដាលលើកម្មវិធីដូចជា ៖ ស្លឹករឹត នព្វន្ដ ពិព័រណ៍ មេខលា មយូរា ព្រមទាំងរបៀបវាយយូនីកូដខ្មែរ និង ណែនាំអំពីរបៀបនៃការដំឡើងកម្មវិធីភាសាខ្មែរផ្សេងៗ ជាដើម ។
សៀវភៅមគ្គុទ្ទេសក៍កំណែដំបូងនៃ សៀវភៅមគ្គុទ្ទេសក៍អ្នកប្រើ កម្មវិធីការិយាល័យ ជាភាសាខ្មែរ ដែលបង្កើតឡើងដោយក្រុម KhmerOS នឹងចេញនៅពេលឆាប់ៗនេះ។
|