ជោគ​ជ័យ​ខ្មែរ​ Unicode

រូបភាព​របស់ sophyos

ដោយ​ការខិត​ខំ​ឥត​ឈប់​ឈរ​របស់​ក្រុម​ខ្មែរ​អូអេស ឥឡូវ​ទទួល​បាន​បាន​ជោគជ័យ​ហើយ។ បាន​ចេញ​សេចក្តី​ប្រកាស់​អោយ​ប្រើ​ Khmer Unicode គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋ និង​ឯកជន​ជាផ្លូវការ​ហើយ! ជ័យយោ​ខ្មែរ យូនីកូដ!!!! សូម​អគុណ​ក្រុម​ខ្មែរ និង​អ្នក​ដែល​មាន​គំនិត​ជួយ​ជ្រំ​ជ្រែង​ Khmer Unicode

ជំហានបន្ទាប់

សូមអបអរសាទរ!ឥឡូវដល់ពេលជម្រុញឲ្យមានការសរសេរឲ្យបានត្រឹមត្រូវហើយ។

រូបភាព​របស់ lydeth

សូមអបអរសាទរ! មិនយូរមិនឆាប់ទេ

សូមអបអរសាទរ! មិនយូរមិនឆាប់ទេ គ្រប់គ្នានឹងប្រើវាហើយ ។

រូបភាព​របស់ Sambath

អរគុណ

សូម​អរគុណដល់ Sophyos ជាពន្លឹក ។ ការ​ទទួល​បាន​ជោគជ័យ​នេះ​មិន​មែន​មាន​តែ​ការ​ខិត​ខំរបស់​​ខ្មែរអូអេស​មួយ​ក្រុម​នោះ​ទេ បើ​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​អ្នក​ទាំង​អស់​គ្នា​​តាម​រយៈការ​ចូល​រួម​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​នោះ ។ ក្នុង​នាម​ខ្ញុំ​ជា​បុគ្គលិក​ម្នាក់ក្នុង​ក្រុម​ខ្មែរអូអេស សូម​ថ្លែង​អំណរគុណដ៏ជ្រាល​ជ្រៅ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ចូល​រួម​លើក​ស្ទួយ​អក្សរ​ខ្មែរ​ ឬភាសាខ្មែរ​ឲ្យ​មាន​ភាព​ទូលំទូលាយ​ជាង​មុន​ក្នុង​វិស្ស័យ​ព័ត៌មាន​វិទ្យា ដូច​បាន​ចូល​រួម​ជំរុញរាជរដ្ឋាភិបាល​ឲ្យ​សម្រេច​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​នេះ​ឡើង ។

»»»»»»»»»»»»»»»»»»»» ក្នុង​ស្រុក​ខ្មែរ ប្រើ​កម្មវិធីភាសា

រៀបចំ​មាតិកា