ក្រុមមូលដ្ឋាននីយកម្មនៃ KhmerOS ឥឡូវនេះកំពុងព្យាយាមសាកល្បងយកព័ត៌មានលម្អិតអំពីកម្មវិធីរចនា ក្រាហ្វិកនិងបោះពុម្ព ដូចជា GIMP, Inkscape, Scribus និង Quarkexpress ។ អ្វីដែលយើងចង់ធ្វើជាមួយកម្មវិធីទាំងនោះគឺ ៖ - ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃការគាំទ្រ Khmer Unicode - ដើម្បីរកមើលបញ្ហាក្នុងការប្រើ Khmer Unicode - ដើម្បិដោះស្រាយបញ្ហាដោយពិភាក្សាក្នុងក្រុមនិងអ្នកដ៏ទៃទៀត - ដើម្បីស្វែងយល់ថាអ្វីដែលត្រូវការធ្វើដើម្បីបកប្រែកម្មវិធីទាំង នោះ Inkscape គឺជាកម្មវិធីកែប្រែក្រាហ្វិវ៉ិចទ័រ ដែលមានសមត្ថភាពដូចជា Illustrator, Freehand, CorelDraw, ឬ Xara X ដោយប្រើខ្នាតគម្រូ ទ្រង់ទ្រាយឯកសារ W3C ក្រាហ្វិវ៉ិចទ័រដែលអាចធ្វើមាត្រដ្ឋាន (SVG) ។ Scribus គឺជាកម្មវិធីបោះពុម្ពដែលមានសមត្ថភាពដូចជា Quarkexpress ។ បញ្ហាអំពីការបង្ហាញ Khmer Unicode rendering នៅក្នុង Scribus ត្រូវបានដាក់ស្នើដោយ Jens នៅ http://bugs.scribus.net/view.php?id=2920. GIMP គឺជាកម្មវិធីរៀបចំរូបភាព GNU ដូចទៅនិង Adobe Photoshop ។ មានបញ្ហាតែតែបន្តិចបន្តួចប៉ុណ្ណោះចំពោះកម្មវិធីនេះ ។ វាមិនធ្វើការជាមួយនិងគ្រាប់ចុចដែលបង្កើតតួអក្សរពីរទេ ប៉ុន្តែយើងអាចវាយធាតុទាំងពីរដោយផ្សេងៗគ្នាបាន (ឧ. ោះ អាចវាយ ោ+ះ) ។ ការបកប្រែចំពោះកម្មវិធីនេះជីតបញ្ចប់ហើយ (ត្រូវការការត្រូតពិនិត្យដោយយកចិត្តទុកដាក់) ។ GIMP, Inkscape និង Scribus, អាចរត់នៅលើ លីនុច Max OS X និង វ៉ីនដូ ។ សម្រាប់ Quarkexpress ដោយវាមិនមែនជាកម្មវិធីកូដចំហ ដូច្នេះយើងមិនអាចធ្វើអ្វីច្រើនជាមួយវាទេ ។ អ្វីដែលយើងអាចធ្វើគឺដាក់ស្នើទៅក្រុមហ៊ុន Quark ឲ្យគាំទ្រ Khmer Unicode (ដូចបានបញ្ជាក់ដោយ Nathan នៅ http://www.khmeros.info/drupal/?q=km/node/639). អ្នកអាចជួយដោយសាកល្បងកម្មវិធីទាំងនោះនិងរាយការណ៍នៅទីនេះនូវអ្វី ដែលអ្នកបានរកឃើញ ។ :-)
មតិយោបល់
rebecatatro
ព, 03/06/2013 - 16:21
តំណអចិន្ត្រៃយ៍
contratar hosting
contratar hosting Your article is very interesting and humorous. From your article, I can see the true meaning of the word happy. This article, I believe many people are helpful. Very fortunate to share this article to your. Look forward to your updates.
rebecatatro
ច, 03/11/2013 - 15:40
តំណអចិន្ត្រៃយ៍
servidores dedicados en mexico
servidores dedicados en mexico An interesting discussion is worth comment. I think that you should write more on this topic, it might not be a taboo subject but generally people are not enough to speak on such topics.