គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ គឺជាគម្រោងមួយដែលស្ថិតនៅក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDA) ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និង វិទ្យាស្ថានបើកទូលាយ ។ គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរគឺជាផ្នែកដ៏សំខាន់មួយក្នុងការសម្រេចឲ្យបាននូវ ផែនការមេរបស់រដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីកូដបើកចំហ នៅក្នុងប្រទេសកម្ពុជា ។
ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងគម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ អ្នកអាចសួរនៅក្នុងតំបន់បណ្ដាញនេះ ឬក៏អញ្ជើញមកការិយាល័យរបស់យើងផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម ៖
ផ្ទះលេខ ១៩ ផ្លូវ ៣៧៤ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ ចំការមន ក្រុង ភ្នំពេញ (ទល់មុខសាលាសង្កាត់ទួលស្វាយព្រៃ១)
ឬតាមទូរស័ព្ទលេខ ០២៣ ២២២ ៨១៩ ។