បានដាក់ស្នើដោយ khos នៅថ្ងៃ អ, 07/31/2012 - 11:25
ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចហើយថាកាលពីថ្ងៃ ៩-១0 ខែ មិថុនា ឆ្នាំ ២០០៦ គម្រោង KhmerOS CambodiaCIC និង Khmer Rough Trial បានចូលរួមព្រឹត្តិការណ៍មួយហៅថា ពិព័រណ៍វេទិកាសង្គមស៊ីវិល ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ(ចេនឡា) ។ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានដាក់តាំងនៅទីនោះក្នុងរយះពេល ពីរថ្ងៃនោះ ។ អ្នកប្រហែលជារកឃើញផលិតផលមួយចំនួនដែលអ្នកត្រូវការដូចជា ៖ នំនែកនិងភេសជ្ជះ គ្រឿងលម្អរនិងវត្ថុអនុស្សាវរីយ៍...
កម្ពុជា
បានដាក់ស្នើដោយ khos នៅថ្ងៃ អ, 07/31/2012 - 10:34
គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរនឹងបង្កើតឡើងនូវ ការប្រកួតវាយអត្ថបទយូនីកូដខ្មែរ មួយ នៅចុងឆ្នាំ ២០០៦នេះ ដែលរៀបចំឡើងដោយ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឈន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៃរាជរដ្ឋាភិបាលកម្ពុជា (អ អ ប គ ព) និងមូលនិធិ WordForge ក្នុងគម្រោងរបស់ KhmerOS ដែលចូលរួមគម្រោងនេះ ។
កម្ពុជា
បានដាក់ស្នើដោយ khos នៅថ្ងៃ ព្រ, 07/19/2012 - 15:21
នៅថ្ងៃទី ១៥ ឧសភា ២០០៦ ខាងមុខ គេនឹងប្រារព្វពិធីមួយនៅឯហាង BS Department Store ។ ពិធីនេះមានឈ្មោះថា Internet Party ។ គេនឹងលើកយកបញ្ហាដែលទាក់ទងនឹងអ៊ីនធឺណិតមកពិភាក្សាគ្នានៅក្នុង ឱកាសនោះ ជាពិសេសអ្នកចូលរួមនឹងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ដែលទាក់ទងនឹងអ៊ីនធឺណិតឲ្យគ្នាទៅវិញទៅមក ។ ខ្មែរអូអេសក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ។ យើងគិតថា វាគឺជាឱកាសដ៏ល្អបំផុតដើម្បីពាំនាំនូវបទពិសោធន៍ដែលទាក់ទងនឹង យូនីកូដខ្មែរជូនដល់មនុស្សផ្សេងទៀត ។ យើងនឹងបង្ហាញកម្មវិធីមយូរា មេខលា និង ជជែកកំសាន្តនៅថ្ងៃនោះ ។ ប្រធានបទចម្បងដែលយើងនឹងលើកយកមកនិយាយនៅពេលនោះ គឺការផ្ញើអ៊ីមែល ការជជែកកំសាន្តដោយប្រើយូនីកូដខ្មែរ និង ការរុករកទំព័របណ្ដាញ ឬ កំណត់ហេតុបណ្ដាញដែលសរសេរជាភាសាខ្មែរដោយប្រើយូនីកូដខ្មែរ ។ យើងក៏នឹងនាំយកទៅជាមួយផងដែរនូវកំណែចុងក្រោយបំផុតនៃ ប្រព័ន្ធប្រតិបត្តិការ ស៊ូស៊ីលីនុច (នោះគឺ ១០.១) ដែលទើបតែចេញផ្សាយថ្មីៗនេះ ។ នៅក្នុងប្រព័ន្ធនេះ យើងនឹងបង្ហាញអំពីការប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Kopete ។ វាគឺជាកម្មវិធីសម្រាប់ផ្ញើសារ និង ជជែកកំសាន្តដ៏មានអានុភាពបំផុត ។
កម្ពុជា