+ Script ដើម្បីផ្លាស់ប្ដូរពុម្ពអក្សរប្រព័ន្ធលំនាំដើមជាពុម្ពអក្សរខ្មែរ នៅលើវីនដូ Vista ពីពុម្ពអក្សរ Daunpenh ទៅជាពុម្ពអក្សរ KhmerOS System ។ កម្មវិធីពីរ គឺត្រូវបានផ្ដល់អោយ ដើម្បីផ្លាស់ប្ដូរពុម្ពអក្សរលំនាំដើម ទៅជាពុម្ពអក្សរ KhmerOS System ហើយក៏អាចត្រឡប់ការផ្លាស់ប្ដូរមកកាន់ការកំណត់លំនាំដើមវិញបានដែរ ។
+ របៀបដំឡើង
- ប្រសិនបើអ្នកមិនទាន់មានពុម្ពអក្សរ KhmerOS នៅក្នុងប្រព័ន្ធរបស់អ្នក, សូមដំឡើង KhmerOS ដែលត្រូវគ្នាសម្រាប់ ៣២ ឬ ៦៤ ប៊ិត, ដោយយោងតាមកំណែវីនដូដែលអ្នកមាននៅក្នុងកុំព្យូទ័ររបស់អ្នក ។ ប្រសិនបើអ្នកមិនដឹងថាកំណែវីនដូរបស់អ្នកជា ៣២ ឬ ៦៤ ប៊ិត, សូមពិនិត្យលើវាដោយចុចកណ្ដុរស្ដាំលើរូបតំណាង Computer ហើយចុចលើ Properties ព័ត៌មាននឹងបង្ហាញប្រាប់នៅទីនោះ ។
- ចុចទ្វេដងលើ fixVista.reg បន្ទាប់មកនឹងមានផ្ទាំងមួយលេចឡើង ។ ចុចលើ Run អ្នកនឹងត្រូវបានស្នើសុំបីដងដើម្បីបញ្ជាក់ ថាអ្នកចង់ធ្វើបែបនេះ ។ សូមឆ្លើយតបដោយចុច Yes, Yes ហើយចុច Ok ចំពោះបីសំនួរទៀត ។
- ដំណើរការកុំព្យូទ័ររបស់អ្នកឡើងវិញ
ក្នុងករណីអ្នកចង់មានពុម្ពអក្សរ Daunpenh ត្រឡប់ទៅជាពុម្ពអក្សរប្រព័ន្ធលំនាំដើមវិញ, សូមចុចទ្វេដងលើ restoreVista.reg, បញ្ជាក់ដោយចុចលើ Run ហើយឆ្លើយតបដោយចុច Yes, Yes ហើយចុច Ok ចំពោះបីសំនួរទៀត បន្ទាប់មកដំណើរការកុំព្យូទ័ររបស់អ្នកឡើងវិញ ។
អត្ថបទនេះ ត្រូវបាននិពន្ធដោយ Meka ហើយបានផ្សព្វផ្សាយនៅលើគេហទំព័រ nokorsoft.com នៅខែ ឧសភា ២០១២