សកម្មភាព KhmerOS នៅពិព័រណ៍ស៊ីវិល

ដូច​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​រួច​ហើយ​ថា​កាល​ពី​ថ្ងៃ ៩-១0 ខែ មិថុនា ឆ្នាំ ២០០៦ គម្រោង KhmerOS CambodiaCIC និង Khmer Rough Trial បាន​ចូល​រួម​ព្រឹត្តិការណ៍​មួយ​ហៅ​ថា ពិព័រណ៍​វេទិកា​សង្គម​ស៊ីវិល ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ​(ចេនឡា) ។ ផលិត​ផល​របស់​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​នោះ​ក្នុង​រយះ​ពេល​ ពីរ​ថ្ងៃ​នោះ ។ អ្នក​ប្រហែល​ជា​រក​ឃើញ​ផលិត​ផល​មួយ​ចំនួន​ដែល​អ្នក​ត្រូវការ​ដូច​ជា ៖ នំនែក​និង​ភេសជ្ជះ គ្រឿង​លម្អរ​និង​វត្ថុ​អនុស្សាវរីយ៍...

កម្ពុជា

កំណែថ្មីរបស់មេខលានិងមយូរា

ឥឡូវ​នេះ​កំណែ​ថ្មី​របស់​មេខលា (1.5.0.3) និង មយូរា (1.5.0.2) ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ហើយ។ នៅ​ក្នុង​កំណែ​នេះ​យើង​បាន​ធ្វើ​ឲ្យ​​ប្រសើរ​ចំពោះ​ការ​បកប្រែ ហើយ​វា​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ដែល​ត្រូវ​បាន​បន្ថែម​នៅ​ក្នុង​កំណែ​នេះ។ ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​សូម​ចុច​លើ​ពាក្យ មេខាលា និង មយូរា សម្រាប់​ព័ត៌មាន​បន្ថែម ។

កម្ពុជា

Khmer Unicode Typing Contest

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​នឹង​បង្កើត​ឡើង​នូវ​ ការប្រកួត​វាយ​អត្ថបទ​យូនី​កូដ​ខ្មែរ មួយ ​​នៅ​ចុង​ឆ្នាំ ២០០៦នេះ ដែល​​រៀបចំឡើង​ដោយ អាជ្ញាធរជាតិទទួលបន្ទុក​​កិច្ចការអភិវឌ្ឈន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៃ​រាជរដ្ឋាភិបាល​កម្ពុជា (អ អ ប គ ព) និងមូលនិធិ WordForge ក្នុងគម្រោងរបស់​ KhmerOS ដែលចូលរួម​គម្រោង​នេះ ។

កម្ពុជា

វិធីកំណត់​រចនា​សម្ព័ន្ធ​មយូរា​សម្រាប់ Yahoo mail

អ្នក​អាច​អាន និង​យកសំបុត្រ​ក្នុង yahoo តាមរយៈ​មយូរា​បាន ។ នេះ​ជា​វិធី​កំណត់​រចនា​សម្ព័ន្ធ​ក្នុង​មយូរា ៖
- ការ​កំណត់ ដំបូង អ្នក​ត្រូវ​ដំឡើង​កម្មវិធី YPOPs ដែល​ជា​កម្មវិធី​សម្រាប់​បង្កើត​ម៉ាស៊ីន​បម្រើ​សំបុត្រ​សម្រាប់​សំបុត្រ Yahoo និង មយូរា ។ អ្នក​អាច​ចុច​ទីនេះដើម្បី​ទាញយក​កម្មវិធី​នេះ ។
- ការ​បង្កើត​គណនី POP 1. បើក​ដំណើរការ​មយូរា

2. ជ្រើស ឧបករណ៍ -> ការកំណត់​គណនី...

កម្ពុជា

KhmerOS will join aKademy 2006

Two people from KhmerOS project, Jens and Sokhem, will join aKademy this year at Dublin, Ireland. aKademy is the annual meeting of the KDE community. This event will spend nine days starting from September 23rd to 30th and includes an exciting program of talks and presentations by outstanding KDE developers, joint development, bug-fixing & coding sessions, workshops for all KDE contributors, and design, usability and polishing work.

Undefined

២៧ មេសា ២០០៥ - កម្មវិធី​បញ្ជ​ក្តា​ចុច​ថ្មី

យើង​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​បញ្ជា​ក្តារ​ចុច​របស់​ពួក​យើង​ ៖

ឥឡូវ​អ្នក​អាច​វាយ​គម្លាត​មិន​បំបែក​ជា​មួយ alt + space ដើម្បី​ជៀស​វាង​ការ​ចុះ​បន្ទាត់​ក្នុង​​ទី​កន្លែង​ត្រឹម​ត្រូវ ។

កម្មវិធី​បញ្ជា Linux បាន​ដំឡើង​កម្មវិធី smarter សម្រាប់​ស្គ្រីប និង​ឥឡូវ​ជា​មួយ XFree86 ហើយ Xorg ។

ការ​ទាញ​យក​គឺ​មាន​នៅ​ទី​នេះ.

កម្ពុជា

ការ​ងារ​កំពុងតែ​​ដំណើរការ​

តំបន់​បណ្តាញ​នេះ​មិន​ទាន់បាន​​បញ្ចប់​ទាំង​ ស្រុង​​នៅ​ឡើយ​ទេ ហើយ​នៅ​មាន​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ។ សូម​កុំ​រំពឹង​ពី​វា​ច្រើន​ពេក ។ ;-)

យើង​សូម​ស្វាគមន៍​រាល់​យោបល់​របស់​អ្នក ស្តី​អំពី​អ្វីដែល​អ្នក​ចង់​បាន ។ ក្នុងខណៈ​ពេល​នេះ យោបល់​របស់​អ្នក​អាច​ដាក់​នៅ​ស្ទើរ​តែ​​គ្រប់​ទីកន្លែង ហើយ​វេទិកា​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ ដើម្បី​ចាប់​ផ្តើម​ការ​ពិភាក្សា។

So stay tuned...

Jens

កម្ពុជា

១៩ មេសា ២០០៥ - ពុម្ពអក្សរ KhmerOS មូលដ្ឋានបានធ្វើឲ្យ​ប្រសើរ

កំណែ​ថ្មី (កំណែ 3) នៃ​ពុម្ព​អក្សរ KhmerOS និង KhmerOS System បច្ចុប្បន្ន​នេះ​មាន​សម្រាប់ ទាញយក ហើយ ។ ពុម្ពអក្សរ​ទាំងនេះ ឥឡូវ​មាន hinting ប្រសើរ​ជាងមុន (ពួក​គេ​​អាន​ងាយស្រួល​ជាង​មុន នៅ​លើ​អេក្រង់​នៅ​ពេល​ប្រើ​ទំហំ​តូច) ហើយ​គម្លាត​បញ្ឈរ​នៃ Khmer OS ត្រូវ​បាន​កែប្រែ ដូច្នេះ​គ្រប់​ផ្នែក​នៃ​អត្ថបទ បច្ចុប្បន្ន​អាច​មើលឃើញ​ទាំងអស់ ។

កម្ពុជា

បាន​ផ្ញើ ១០.០០០ ឃ្លា​ទៀត​ទៅ​គម្រោង KDE

១៥-មីនា-០៦ ៖ បន្ទាប់​ពី​បានខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ពីរ​សប្ដាហ៍​នេះ​មក យើង​បាន​បកប្រែ ១០.០០០ ឃ្លា​បន្ថែម​ទៀត សម្រាប់ KDE កំណែ ៣.៥.២ ដែល​អាច​នឹង​ចេញផ្សាយ​ក្នុង​កំឡុង​ខែ​នេះ ។ សរុប​មក យើង​បាន​បកប្រែ ៣៣.២៨២ ឃ្លា​ដែល​អាច​នាំ​ភាសា​ខ្មែរ​យើង​មក​កាន់​លំដាប់​ទី ៤៨ នៅ​ក្នុង​បញ្ជី ។ អ្នក​អាច​មើល​បញ្ជី​នៅ http://l10n.kde.org/stats/gui/stable/toplist.php ។ សូម​បញ្ជាក់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ផុតកំណត់​ក្នុង​ការ​បកប្រែ ៣.៥.២ ដូច្នេះ​យើង​នឹង​មិន​ធ្វើការ​ផ្លាស់ប្ដូរ​អ្វី​ធំ​ដំ​ឡើយ​ចំពោះ​អ្វី​ដែល​ យើង​មាន ។ ប៉ុន្តែ​យើង​នៅ​តែ​បន្ត​ធ្វើការ​កែប្រ

កម្ពុជា

សិក្ខាសាលា និង ដំឡើងកម្មវិធី នៅ UTM

សិក្ខាសាលា​លើកទី ៤ នៃ​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​អ៊ីនធឺណិត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ សកលវិទ្យាល័យ​បច្ចេកវិទ្យា និងគ្រប់គ្រង។ អ្នកចូលរួម​ជាង ១១០​នាក់​បាន​មក​ចូលរួម​ក្នុង​សិក្ខាសាលានេះ។ មនុស្សម្នា​ជាច្រើន​បាន​មក​ជា​បន្តបន្ទាប់​តែ​កន្លែង​អង្គុយ​បាន​អស់។ ក៏ដូច​ជា​លើកមុន​ដែរ​ បន្ទាប់ពី​ការ​បង្ហាញ​ចប់ អ្នក​ចូលរួម​ទាំង​ឡាយ​​ត្រូវ​ចូល​ទៅ​កាន់​បន្ទប់​កុំព្យូទ័រ​ដើម្បី​ អនុវត្ត។ ខ្មែរអូអេស​ក៏​បាន​ដំឡើងកម្មវិធី​មេខលា រៀនវាយយូនីកូដ និងយូនីកូដខ្មែរ​បាន​ចំនួន ៣៧​គ្រឿង​ក្នុង​បន្ទប់​កុំព្យូទ័រ​របស់​សកលវិទ្យាល័យ​បច្ចេកវិទ្យា និងគ្រប់គ្រងផងដែរ។

កម្ពុជា

ទំព័រ

Subscribe to Khmer Software Initiative RSS