កម្មវិធីរចនាក្រាហ្វិក

ក្រុម​មូលដ្ឋាន​នីយកម្ម​នៃ KhmerOS ឥឡូវ​នេះ​កំពុង​ព្យាយាម​សាកល្បង​យក​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​រចនា​ ក្រាហ្វិក​និង​បោះពុម្ព ដូចជា GIMP, Inkscape, Scribus និង Quarkexpress ។ អ្វី​ដែល​យើង​ចង់​ធ្វើ​ជាមួយ​កម្មវិធី​ទាំង​នោះ​គឺ ៖ - ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​គាំទ្រ Khmer Unicode - ដើម្បី​រក​មើល​បញ្ហា​ក្នុង​ការ​ប្រើ Khmer Unicode - ដើម្បិ​ដោះស្រាយ​បញ្ហា​ដោយ​ពិភាក្សា​ក្នុង​ក្រុម​និង​អ្នក​ដ៏ទៃ​ទៀត - ដើម្បី​ស្វែងយល់​ថា​អ្វី​ដែល​ត្រូវការ​ធ្វើ​ដើម្បី​បក​ប្រែ​កម្មវិធី​ទាំង​ នោះ Inkscape គឺ​ជា​កម្មវិធី​កែ​ប្រែ​ក្រាហ្វិ​វ៉ិចទ័រ ដែល​មាន​សមត្ថភាព​

កម្ពុជា

ខ្មែរអូអេសនៅឯពិធី Internet Party

នៅ​ថ្ងៃ​ទី ១៥ ឧសភា ២០០៦ ខាង​មុខ គេ​នឹង​ប្រារព្វ​ពិធីមួយ​នៅ​ឯ​ហាង BS Department Store ។ ពិធីនេះ​មាន​ឈ្មោះ​ថា Internet Party ។ គេ​នឹង​លើក​យក​បញ្ហា​ដែល​ទាក់ទង​នឹង​អ៊ីនធឺណិត​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​ ឱកាស​នោះ ជាពិសេស​អ្នក​ចូលរួម​នឹង​ចែករំលែក​ចំណេះដឹង ក៏​ដូចជា​បទពិសោធន៍​ដែល​ទាក់ទង​នឹង​អ៊ីនធឺណិត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្មែរអូអេស​ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ យើង​គិត​ថា វា​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ពាំនាំ​នូវ​បទពិសោធន៍​ដែល​ទាក់ទង​នឹង​ យូនីកូដ​ខ្មែរ​ជូន​ដល់​មនុស្ស​ផ្សេង​ទៀត ។ យើង​នឹង​បង្ហាញ​កម្មវិធី​មយូរា មេខលា និង ជជែក​កំសាន្តនៅ​ថ្ងៃ​នោះ ។ ប្រធានបទ​ចម្បង​ដែល​យើង​នឹង​លើក​យក​មក​និយាយ​នៅ​ពេល​នោះ គឺ​ការ​ផ្ញើ​អ៊ីមែល ការ​ជជែកកំសាន្ត​ដោយ​ប្រើ​យូនីកូដ​ខ្មែរ និង ការ​រុករក​ទំព័រ​បណ្ដាញ ឬ កំណត់ហេតុ​បណ្ដាញ​ដែល​សរសេរ​ជា​ភាសាខ្មែរ​ដោយ​ប្រើ​យូនីកូដ​ខ្មែរ ។ យើង​ក៏​នឹង​នាំយក​ទៅ​ជាមួយ​ផង​ដែរ​នូវ​កំណែ​ចុងក្រោយ​បំផុត​នៃ​ ប្រព័ន្ធប្រតិបត្តិការ ស៊ូស៊ីលីនុច (នោះ​គឺ ១០.១) ដែល​ទើប​តែ​ចេញផ្សាយ​ថ្មីៗ​នេះ ។ នៅ​ក្នុង​ប្រព័ន្ធ​នេះ យើង​នឹង​បង្ហាញ​អំពី​ការ​ប្រើប្រាស់​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Kopete ។ វា​គឺ​ជា​កម្មវិធី​សម្រាប់​ផ្ញើសារ និង ជជែកកំសាន្ត​ដ៏​មាន​អានុភាព​បំផុត ។

កម្ពុជា

ការ​បក​ប្រែ​នៃដំឡើងខ្មែរយូនីកូដនៅខេត្តបន្ទាយមានជ័យ

យើងខ្ញុំបានធ្វើដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យ (ស្ថិត​នៅភាគខាងលិចនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ)កាលពីថ្ងៃទី​ ១០​ ខែ មេសា ឆ្នាំ ២០០៦​ តាមការអញ្ជើញ​របស់​អង្គការកុមារមេគង្គ។ យើងបានធ្វើការដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ បានចំនួន ១៥កុំព្យូទ័រ ក្នុងបន្ទប់បណ្ដុះបណ្ដាល​របស់​អង្គការ​កុមារមេគង្គ និង ៣កុំព្យូទ័រទៀត​សម្រាប់​បុគ្គលិករបស់អង្គការនេះ។

កម្ពុជា

រូបថត​អេក្រង់​របស់ KDE ៣.៥.២

យើង​ទើប​បាន​បង្កើត​រូបថត​អេក្រង់​ថ្មី​របស់ KDE ជា​ភាសាខ្មែរ ។ ពួក​វា​ស្ថិត​នៅ​ឯ http://l10n.kde.org/teams/infos.php?teamcode=km#screenshots (សូម​ចាត់ទុក​បញ្ជី​អ្នក​បកប្រែ​នៅ​ទំព័រ​នោះ​ជា​មោឃៈ វា​មិន​ត្រឹមត្រូវ​ឡើយ) ។ រូបភាព​ទាំងនោះ​ត្រូវ​បាន​យក​មក​ពី​កំណែ​ចុងក្រោយ​បំផុត​របស់ KDE ៣.៥.២ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​ខ្លះៗ​អំពី​រូបភាព​ទាំងនោះ ៖

កម្ពុជា

បាន​ផ្ញើ​ការ​បកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លា

ថ្ងៃ​ទី ០២ មីនា ២០០៦ ៖
យើង​បាន​ផ្ញើ​ការ​បកប្រែ SuSE Linux 10.1 ចំនួន ២១.២០០ ឃ្លា​ទៅ​កាន់​គម្រោង openSuSE ។ តាម​ការ​ពិត យើង​បាន​ផ្ញើ​ការ​បកប្រែ​មួយ​ចំនួន​រួច​ហើយ​កាល​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ទាមទារ​ការ​ សាកល្បង​ច្រើន​ដង ដូច្នេះ​យើង​ត្រូវ​ផ្ញើ​ពួក​វា​ម្ដង​ទៀត ។

កម្ពុជា

ការដំឡើងកម្មវិធីភាសាខ្មែរ

ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០០៦ នេះ ក្រុមយើងខ្ញុំបានធ្វើការដំឡើង​កម្មវិធី​កុំព្យូទ័រភាសាខ្មែរ និង យូនីកូដ​បានជាច្រើនកន្លែងដូចជា៖

- ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖​ ​ទីស្នាក់​ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICH BÖLL FOUNDATION.
-​ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ សាលាសង្កាត់អូរឬស្សី១ ខណ្ឌ​ ៧មករា។

- ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ វិទ្យាស្ថានន័រមែន(ស្ថិតនៅជិត​ភ្លើង​ស្តុប​ទួលទំពូង ទល់មុខ​ ភោជនីយដ្ឋាន XO)។

- ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ ​ហាងអ៊ីនធឺណិត Apple Net (ស្ថិតនៅតាម​បណ្តោយផ្លូវ​ព្រះមុនីវង្ស)។

កម្ពុជា

ដំឡើងកម្មវិធីភាសាខ្មែរនៅ HBF

កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០០៦ ក្រុមយើងខ្ញុំបាន​ធ្វើការដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដនៅ​ទីស្នាក់​ការមូលនិធិអាល្លឺម៉ង់មួយដែលមានឈ្មោះថា HEINRICK BOLL FOUNDATION.

នៅក្នុងនោះគឺមាន​កុំព្យូទ័រចំនួន ៥ គ្រឿង តែយើងដំឡើង​កម្មវិធីកុំព្យូទ័រភាសាខ្មែរ និង យូនីកូដ​បាន​តែ ២​គ្រឿង​ប៉ុណ្ណោះ​ ចំណែក​ឯ ៣គ្រឿងទៀត​មិនអាច​ដំឡើង​បាន​ដោយមាន​បញ្ហាស៊ីឌីរ៉ូម.

ក្រោយពេល​ដំឡើងរួច​យើង​បាន​ធ្វើការ​ណែនាំអំពី​របៀបប្រើប្រាស់​ កម្មវិធីទាំងនោះខ្លៈៗ ដល់បុគ្គលិក​ដែលនៅទីនោះ។ ហើយបុគ្គលិកនៅទីនោះ​ក៏បានចាប់ផ្តើម​ប្រើ​កម្មវិធី មយូរា សម្រាប់ធ្វើការ​ ផ្ញើ​​ និង ទទួល​អ៊ីមែល​របស់ខ្លួនដែរ។

កម្ពុជា

បណ្ដុះបណ្ដាលគ្រូនៅប៉ៃលិន

ក្រុម​ KhmerOS ​បាន​ធ្វើការបណ្ដុះបណ្ដាល​គ្រូបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរ នៅទីក្រុងប៉ៃលិន​។​ ប៉ៃលិន គឺជាទីក្រុងមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងមានព្រំប្រទល់​ជាប់ប្រទេសថៃ។​ វគ្គបណ្ដុះបណ្ដាល​មានរយៈពេល ៣ថ្ងៃ គឺ​ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ​ កុម្ភៈ ឆ្នាំ ២០០៦ ។ យើង​បាន​បញ្ចូន​គ្រូបង្គោលនៃ​ក្រុម KhmerOS ចំនួន ២ នាក់ សម្រាប់​បង្រៀន​វគ្គបណ្ដុះ​បណ្ដាល​នេះ ។ វគ្គបណ្ដុះបណ្ដាល​នេះ​មានរយៈ​ ២៤ ម៉ោង និង ​​ត្រូវបានបណ្ដុះបណ្ដាល​​លើ​កម្មវិធី​​ដូចជា ៖ ស្លឹករឹត នព្វន្ដ ពិព័រណ៍ មេខលា មយូរា ព្រមទាំងរបៀបវាយយូនីកូដខ្មែរ និង ណែនាំអំពី​របៀបនៃ​ការដំឡើង​​កម្មវិធី​ភាសាខ្មែរផ្សេងៗ ជាដើម ។

កម្ពុជា

សៀវភៅមគ្គុទ្ទេសក៍

កំណែដំបូងនៃ សៀវភៅ​មគ្គុទ្ទេសក៍​អ្នកប្រើ កម្មវិធីការិយាល័យ ជាភាសាខ្មែរ ដែលបង្កើត​ឡើង​ដោយ​ក្រុម​ KhmerOS នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ។
ក្នុងសៀវភៅនេះរួមមាន ៖
. កម្មវិធី ស្លឹករឹត
. កម្មវិធី​ នព្វន្ត
. កម្មវិធី ពិព័រណ៍

កម្ពុជា

Java 6 works in Khmer Unicode

Java finally works in Khmer Unicode!! The latest release of Java 6 is finally able to display Khmer Unicode correctly. The effort to ensure that Java can display Khmer Unicode started in 2004, and it has taken over two years for it to finally reach the official release.

Undefined

ទំព័រ

Subscribe to Khmer Software Initiative RSS