|
គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរគឺកើតឡើងពីក្តីស្រម៉ៃដែលចង់ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសព័ត៌មានវិទ្យាក្នុងរយះពេលបីឆ្នាំខាងមុខ
។ យើងប្រមើលមើលថានៅឆ្នាំ ២០០៧ ប្រជាជនកម្ពុជាអាចរៀនសូត្រ
និង ប្រើកុំព្យូទ័រជាភាសាជាតិរបស់ខ្លួន
"ជាប្រទេសមួយដែលមិនចាំបាច់រៀនភាសាទីពីរសម្រាប់
ការប្រើប្រាស់កុំព្យូទ័រឡើយ" ។
កម្មវិធីសម្រាប់បញ្ចូលទិន្នន័យ និង កម្មវិធីកុំព្យូទ័រផ្សេងៗ
នឹងត្រូវបានអភិវឌ្ឍដោយផ្ទាល់ជាភាសាខ្មែរតាមមធ្យោបាយងាយស្រួល
មានលក្ខណៈជាខ្នាតគំរូដែលមានភាពងាយស្រួលក្នុងការរៀបចំធ្វើបញ្ជីឈ្មោះ
និង ធ្វើទិន្នន័យ
។
អានបន្ែថមអំពីចក្ខុវិស័យនៃបញ្ហា
និងដំណោះស្រាយ


ព័ត៌មានរបស់គម្រោង


៣១ សីហា ២០០៤
វិធីដែលពាក្យខ្មែរគួរតម្រៀប (លំដាប់តម្រៀប)
ដោយយោងតាមវចនានុក្រម ជួន ណាត
ត្រូវបានសរសេរជារហស្សលិខក្នុងទ្រង់ទ្រាយខ្នាតគំរូ
ដែលត្រូវបានប្រើក្នុងមូលដ្ឋានទិន្នន័យការតម្រៀបកណ្តាល
សម្រាប់គ្រប់ភាសាទាំងអស់ ដែលត្រូវបានថែរក្សាដោយ សហគមន៍យូនីកូដ
។
ឯកសារ
ត្រូវបានដាក់ស្នើទៅសហគមន៍ដើម្បីបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យ
។ សូមមើល
ទំព័រស្ថានភាព
សម្រាប់ព័ត៌មានលម្អិត ។

១១ សីហា ២០០៤
ទិន្នន័យភាសា និង វប្បធម៌ ត្រូវបានប្រមូលផ្តុំ និង
ដាក់បញ្ចូលគ្នា ទៅក្នុងឯកសារមួយឈ្មោះថា
LOCALE ។
ឯកសារត្រូវបានផ្ញើទៅកាន់កន្លែងផ្ទុកកណ្តាលសម្រាប់
LOCALES ។
ទិន្នន័យអាចយកបាននៅក្នុង
ទំព័រទាញយក
របស់យើង
ហើយក៏សូមស្វាគមន៍ផងដែរនូវរាល់ការផ្តល់ជាយោបល់
ក៏ដូចជាមតិកែលំអនានា ។

១១ សីហា ២០០៤
យើងបានចេញផ្សាយកម្មវិធីតម្រៀបសម្រាប់ភាសាខ្មែរ ។
ប្រភពសម្រាប់វចនានុក្រម ជួន ណាត និង លំដាប់តម្រៀប
Headley
អាចយកបាននៅក្នុង
ទំព័រទាញយក
របស់យើង ។

៣ សីហា ២០០៤
កម្មវិធីភាសាខ្មែរ បានប្រកាសនូវប្រភេទពុម្ពអក្សរដៃថ្មី និង
កំណែថ្មីនៃពុម្ពអក្សរ Khmer OS
និង Khmer OS System
។ សូមមើល
ទំព័រទាញយក
របស់យើង ។

២ សីហា ២០០៤
អង្គការវេទិកាទូទៅនៃកម្ពុជាចាប់ផ្តើមបកប្រែ
ឈុតកម្មវិធីការិយាល័យ
OpenOffice និងកម្មវិធីរុករក
Mozilla Firefox
។ អ្នកបកប្រែថ្មី ៤ នាក់
ត្រូវបានជួលដោយគម្រោង កម្មវិធីភាសាខ្មែរ ដែលធ្វើឲ្យចំនួនអ្នកបកប្រែសរុបមានចំនួន ៦ នាក់ ។

២៥ កក្កដា ២០០៤
កំណែថ្មីនៃ
កម្មវិធីបម្លែងពុម្ពអក្សរចាស់ៗជាយូនីកូដ សម្រាប់ Windows
ត្រូវបានចេញផ្សាយ
(កំណែ ១.៦) ។

១៥ កក្កដា
២០០៤
សទ្ទានុក្រមកុំព្យូទ័រអង់គ្លេស-ខ្មែរ
កំណែ ២.០
ត្រូវបានចេញផ្សាយ ។

១០ កក្កដា
២០០៤
ការបកប្រែមូលដ្ឋាននៃកម្មវិធីអ៊ីម៉ែល
Mozilla
Thunderbird កំណែ ០.៥
ត្រូវបានបញ្ចប់ ។
យើងកំពុងចាប់ផ្តើមអភិវឌ្ឍទៅជាកំណែចុងក្រោយ (០.៧.១)
មុនពេលចាប់ផ្តើមការរួមបញ្ចូលគ្នាចុងក្រោយ ។

គម្រោងផ្តួចផ្តើមកម្មវិធីកុំព្យូទ័រជាភាសាខ្មែរត្រូវបានសម្របសម្រួលដោយ
អង្គការវេទិកាទូទៅនៃកម្ពុជា
ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ
ដែលមានប្រវត្តិគាំទ្រវិស័យទូរគមនាគមន៍
និង
បំលាស់ប្តូរព័ត៌មានក្នុងប្រទេសជាយូរមកហើយ ។
|