|
ពុម្ពអក្សរ
អតីតកាល
វិច្ឆិកា ២០០៣
លោក ដាញ់ ហុង
បានផ្តល់ជូននូវពុម្ពអក្សរខ្មែរអូអេស ដំបូង ។
២០ ធ្នូ ២០០៣
លោក ដាញ់ ហុង ប្រកាសនូវក្រុមពុម្ពអក្សរខ្មែរអូអេសពេញលេញមួយ
។
៥ មករា ២០០៤
យើងបានផ្តល់ជូននូវក្រុមពុម្ពអក្សរ
KhmerOS
1.5
ជាមួយនិងការធ្វើឲ្យប្រសើរឡើងមួយចំនួន (មានក្នុងទំព័រ
ទាញយក)
ដូចជា ៖
- បានរួមបញ្ចូលនូវ
ចន្លោះដែលមិនអាចមើលឃើញ (Zero White SPace) (u200B)
។
- ដកឃ្លា
១ EN (u2002),
ដកឃ្លា ៣ដងក្នុងមួយ
EM (2004),
6-to-an-EM (u2006)
។
- ស្រះពេញតួ ឳ
(u17b3)
ត្រូវបានធ្វើរូបរាងឡើងវិញ គឺធ្វើឲ្យខុសពី ឪ
(u17aa) ។
២៧ មេសា ២០០៤
យើងបានផ្តល់ជូននូវក្រុមពុម្ពអក្សរ
KhmerOS 1.6 ។
យើងបានផ្តល់នូវពុម្ពអក្សរ KhmerOSSystemC
ដែលយើងបានរៀបចំឡើងវិញ ។ វាមានទំហំស្មើគ្នារវាងអក្សរខ្មែរ
និងឡាតាំង
ដែលដំណើរការយ៉ាងល្អលើ
Windows និង
Linux ។
៣ សីហា ២០០៤
យើងបានចេញផ្សាយនូវ ៖
-
Khmer OS 2.0 ដែលមើលទៅហាក់ដូចជា
លៃតម្រូវយ៉ាងល្អប្រសើរសម្រាប់ភាសាខ្មែរ ទំនើប ។
-
Khmer OS System 2.0
ជាពុម្ពអក្សរដែលយើងបានរៀបចំឡើងវិញ ហើយមានកម្ពស់មិនសូវខ្ពស់
សម្រាប់ប្រើក្នុងម៉ឺនុយកម្មវិធី ។
-
Khmer OS Freehand
ជាពុម្ពអក្សរសរសេរដៃដ៏ល្អស្អាតមួយ
ដែលត្រូវបានធ្វើគំរូតាម អក្សរដៃដែលបានរកឃើញក្នុង
សៀវភៅ "ប្រព័ន្ធការសរសេររបស់កម្ពុជា" របស់
Franklin Huffman
។

ការបកប្រែ
សទ្ទានុក្រម
១៥ មករា ២០០៤
ការិយាល័យសម្របសម្រួល
កម្មវិធីភាសាខ្មែរ
គឺកំពុងធ្វើការយ៉ាងសកម្មក្នុងការបង្កើតក្រុមសទ្ទានុក្រមមួយ
។ យើងមានគម្រោងនឹងជួលនិសិត្ស
ម្នាក់ ឬ ពីរនាក់ ដែលនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈអំពី
បច្ចេកវិជ្ជាកុំព្យូទ័រជាភាសាខ្មែរ និងដកស្រង់ពាក្យបច្ចេកទេសខ្មែរដែលបានប្រជុំស័ព្ទក្នុងសៀវភៅ
និង ទស្សនាវដ្តី ។
ក្នុងដំណាក់កាលទីពីរ
សទ្ទានុក្រមត្រូវបានចែកជូនទៅឲ្យអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ
និង អ្នកបកប្រែកំរិតខ្ពស់ដើម្បីធានាឲ្យបាននូវគុណភាពល្អក្នុងការបកប្រែ
។
២០ កុម្ភៈ ២០០៤
ការិយាល័យគម្រោងបានចាប់ផ្តើម
ហើយបានជួលមនុស្សម្នាក់ (គឺលោក កែវ សុផុន)
សម្រាប់ធ្វើការងារបកប្រែ ។ មនុស្សផ្សេងទៀត
បានផ្តល់នូវសេវារបស់ពួកគេក្នុងនាមជាអ្នកស្ម័គ្រចិត្ត ។
គម្រោងនៅត្រូវការរក
អ្នកបកប្រែ/អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ ម្នាក់
ឬក៏ពីរនាក់ទៀត ដើម្បីធ្វើការជាមួយសទ្ទានុក្រម ។
២៦ កុម្ភៈ ២០០៤
គម្រោងបានជួលអ្នកវិទ្យាសាស្រ្តកុំព្យូទ័រម្នាក់ទៀត (គឺលោក
សិទ្ធ ចាន់រត្ថា) ។ លោក និង លោក កែវ សុផុន នឹងធ្វើការងារ
សទ្ទានុក្រម ។
១២ មេសា ២០០៤
បានបញ្ចប់ការប្រមូលផ្តុំពាក្យសម្រាប់សទ្ទានុក្រមដោយផ្អែកលើ
អត្ថបទកុំព្យូទ័រជាភាសាខ្មែរដែលមានស្រាប់
និង ដកស្រង់បញ្ជីពាក្យជាមូលដ្ឋានពីគម្រោងជាតូបនិយកម្ម
កាតាឡាំង ។ ការប្រមូលផ្តុំ រួមបញ្ចូលនូវរាល់
អត្ថន័យដែលអាចមាន សម្រាប់ពាក្យនីមួយៗ
។ យើងមិនបានធ្វើការជ្រើសរើស
ថាតើអត្ថន័យមួយណាដែលត្រឹមត្រូវនោះទេ ។
១៩ មេសា ២០០៤
យើងបានផ្ញើបណ្តុំនៃពាក្យដែលបានបកប្រែរួចទៅឲ្យ
សាស្រ្តាចារ្យ និងអ្នកជំនាញការវិទ្យាសាស្រ្តកុំព្យូទ័រ
កម្រិតខ្ពស់ដែលបានធ្វើការជ្រើសរើស
ក៏ដូចជាអ្នកវិទូភាសាខ្មែរ ដើម្បីឲ្យពួកគាត់ពិនិត្យ ។
ពួកគាត់នឹងសម្រេចចិត្ត
តើអត្ថន័យមួយណាដែលត្រឹមត្រូវជាងគេ ។
បន្ទាប់ពីពួកគាត់សម្រេចចិត្តរួច គម្រោងនឹងទទួលបាននូវ
សទ្ទានុក្រមចុងក្រោយ ដែលនឹងត្រូវផ្ញើទៅ ឥស្សរជនរដ្ឋាភិបាល
ក្នុងលក្ខណៈជាអនុសាសន៍ ដែលរដ្ឋាភិបាល
នឹងសម្រេចចិត្តជ្រើសរើសការបកប្រែមួយជាផ្លូវការ ។
ឧសភា ២០០៤
បន្ទាប់ពីការពិនិត្យឡើងវិញរបស់សាស្រ្តាចារ្យ
និងអ្នកវិទូភាសាខ្មែរ
និងការជួបពិភាក្សាគ្នាអំពីពាក្យដែលស្មុគស្មាញ
យើងបានរៀបចំចេញជា សទ្ទានុក្រមកំណែថ្មីមួយ ។
កក្កដា ២០០៤
យើងបានចេញផ្សាយនូវ សទ្ទានុក្រមកំណែ
2.0 ។
កំណែនេះរួមបញ្ចូលនូវពាក្យដែលបានមកពីការពិភាក្សាជាមួយ
សាស្រ្តាចារ្យ និង អ្នកវិទូភាសាខ្មែរ
ក៏ដូចជាពាក្យបច្ចេកទេសថ្មីៗ
ដែលបានជួបប្រទះក្នុងកម្មវិធី
Thunderbird ។
Thunderbird
១៩ មេសា ២០០៤
ចាប់ផ្តើមបកប្រែកម្មវិធី
Thunderbird 0.5
ដោយលោក កែវ សុផុន និង លោកសិទ្ធ ចាន់រត្ថា
ដែលបានធ្វើការជាមួយ សទ្ទានុក្រម ។ ការចែកចាយគ្រោងនឹងធ្វើ
នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០០៤ ។
១ កក្កដា ២០០៤
យើងបានបញ្ចប់ការបកប្រែកម្មវិធី
Thunderbird 0.5
រួចចាប់ផ្តើមអភិវឌ្ឍទៅជាកំណែ
0.7.1 ។
២០ កក្កដា ២០០៤
យើងបានបញ្ចប់ការអភិវឌ្ឍន៍
Thunderbird ទៅជាកំណែ
0.7.1 ។
ការងារមួយចំនួនដូចជា រួមបញ្ចូល កែប្រែ ជ្រើសរើសពុម្ពអក្សរ
ប្តូរទំហំបង្អួច ជាដើម កំពុងស្ថិតក្នុងដំណើរការ ។
២៤ សីហា ២០០៤
Thunderbird
ជិតនឹងចែកចាយ រង់ចាំតែការបង្កើត
សេចក្តីណែនាំ របៀបប្រើប្រាស់ និងជំនួយ
សម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ។
ការអភិវឌ្ឍន៍តំបន់បណ្តាញមូលដ្ឋានជាភាសាខ្មែរបានចាប់ផ្តើម
ព្រមទាំងចាប់ផ្តើមរកឈ្មោះជាភាសាខ្មែរ
ដើម្បីដាក់ឲ្យកម្មវិធីនេះ ។ ការចែកចាយ
មយូរា
គ្រោងនឹងធ្វើឡើងក្នុងសប្តាហ៍ទីពីរ នៃខែកញ្ញា ឆ្នាំ ២០០៤ ។
Firefox
២ សីហា ២០០៤
យើងបានចាប់ផ្តើមបកប្រែកម្មវិធី
Firefox
ដែលធ្វើការបកប្រែដោយក្រុមមួយដែលមានមនុស្សពីរនាក់
ដែលម្នាក់ធ្លាប់បានបកប្រែកម្មវិធី
មយូរា
និងម្នាក់ទៀតជាបុគ្គលិក
(អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ)ដែលទើបតែចូលថ្មី ។ ការផ្តល់ជូន
គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ។
២០ សីហា ២០០៤
យើងបានបញ្ចប់ការបកប្រែកម្មវិធី
Firefox 0.9.3
និងចាប់ផ្តើមបកប្រែឯកសារជំនួយ និងឯកសារមួយចំនួន ។
ការចេញផ្សាយគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែ កញ្ញា ។
ហើយក៏បានចាប់ផ្តើមស្វែងរកឈ្មោះជាភាសាខ្មែរ
សម្រាប់កម្មវិធីនេះ ។
OpenOffice
២ សីហា ២០០៤
យើងបានចាប់ផ្តើមបកប្រែកម្មវិធី
OpenOffice
ដែលធ្វើការបកប្រែដោយក្រុមមួយដែលមានគ្នា ៣ នាក់
ដែលសុទ្ធសឹងជាបុគ្គលិកដែលចូលថ្មី
ហើយស្ថិតនៅក្រោមការសម្របសម្រួលពីសំណាក់អ្នកបកប្រែដែលមានបទពិសោធន៍ម្នាក់
។ ការផ្តល់ជូន
គ្រោងនឹងធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ។
៣១ សីហា ២០០៤
យើងបកប្រែ OpenOffice
បាន ៦០ភាគរយ ។

ការសម្របសម្រួល
កម្មវិធី

KDE
ការគាំទ្រភាសាខ្មែរក្នុង
KDE
ត្រូវបានបញ្ចប់ទាំងស្រុង ហើយបានរួមបញ្ចូលក្នុង កំណែ
3.3 នៃ
Qt ដូច្នេះ
KDE អាចបង្ហាញ
និងបោះពុម្ពភាសាខ្មែរបានត្រឹមត្រូវ ។
ការងារនេះបានធ្វើរួចនៅសប្តាហ៍ទីពីរនៃឆ្នាំ
2004 ដោយ លោក
Lars Knoll
ដែលជាអ្នកថែទាំ Qt
ដោយមានជំនួយពី លោក
លីន ជា ។
ប៉ុន្តែមិនសូវត្រឹមត្រូវប៉ុន្មានទេ
ដោយនៅមានកំហុសខ្លះៗ ហើយដែលត្រូវកែប្រែនៅក្នុងបំណះ កំណែ
3.3.1 ។ បំណះនេះនឹងរួមបញ្ចូលក្នុង
Qt កំណែក្រោយ ។
២៧ មេសា
២០០៤
យើងបានបង្កើត
ប្លង់ក្តារចុច និងរបៀបដំឡើងក្នុង
KDE
។
ឧសភា ២០០៤
នៅមានកំហុសបន្តិចបន្តួចទៀត ដែលទាក់ទងទៅនឹងបង្ហាញ
ស្រះពេញតួដែលមានអក្សរតូចលើ ។ ពួកគេដឹងពីបញ្ហានេះ
ហើយនឹងចៀសវាងដើម្បីកែលម្អវា
(ការកែលម្អមួយត្រូវបានផ្ញើដោយលោក
Jens Herden) ។

Gnome
អតីតកាល
២៤ តុលា ២០០៣
លោក Javier Solá
បានបង្កើតក្រុមមួយដើម្បីធ្វើការបកប្រែភាសាខ្មែរក្នុង
Gnome ។
http://developer.gnome.org/projects/gtp/teams.html
២៧ តុលា ២០០៣
លោក
Christian Rose ជាអ្នកសម្របសម្រួលគម្រោងបកប្រែ
Gnome បាន
ផ្ញើ
កំហុសសម្រាប់ Pango
ដែលបង្ហាញអំពីភាពខ្វះខាតក្នុងការគាំទ្រភាសាខ្មែរ (កំហុស
១២៥៦០៥) ។
លោក
Owen Taylor អ្នកថែទាំ
Pango បង្ហាញថា បញ្ហានោះមិនអាចដោះស្រាយបានទេ
រហូតទាល់តែមានពុម្ពអក្សរយូនីកូដខ្មែរ ជាសាធារណៈ ។
១៩ វិចិ្ឆកា
២០០៣
លោក
Javier Solá បានរាយការណ៍ថា
ឥឡូវនេះមានពុម្ពអក្សរយូនីកូដខ្មែរ
OpenType ក្នុងដែនសាធារណៈហើយ
(គ្មានការឆ្លើយតប) ។
២៤ ធ្នូ ២០០៣
លោក
លីន ជា បានប្រកាសថា
គាត់កំពុងធ្វើឲ្យមានការគាំទ្រភាសាខ្មែរក្នុង
Pango ហើយថាការងាររបស់គាត់កំពុងលូតលាស់ទៅមុខ ។
៦ មករា ២០០៤
លោក
លីន ជា បានប្រកាសអំពីការបញ្ចប់នូវម៉ូឌីលភាសាខ្មែរសម្រាប់
Pango ។
វាជាម៉ូឌីលដាច់ដោយឡែកមួយ ដែលចម្លងពីម៉ូឌីលភាសាសំស្រ្កឹត ។
លោក Owen Taylor (អ្នកថែទាំ
Pango បាននិយាយថាគាត់នឹងពិនិត្យមើលអំពីបញ្ហានេះ)
។ លោក
លីន ជា
មានបំណងដោះស្រាយអំពីបញ្ហារួមបញ្ចូល
ម៉ូឌីលភាសាខ្មែរ នៅក្នុងម៉ូឌីលភាសាសំស្រ្កឹត
ដើម្បីចៀសវាងបង្កើតម៉ូឌីលដាច់ដោយឡែកពីគ្នាក្នុង
Pango សម្រាប់ភាសាខ្មែរ ។
១៦ មករា ២០០៤
លោក
លីន ជា បានប្រកាសថា
ដោយមិនចាំបាច់រួមបញ្ចូលម៉ូឌីលភាសាខ្មែរទៅក្នុងម៉ូឌីលភាសាសំស្រ្កឹតនៃ
Pango លោកបានបង្កើតម៉ូឌីលដាច់ដោយឡែកពេញលេញមួយ ដែលអាចបញ្ចូលជាមួយ
Pango ដោយមិនចាំបាច់មានម៉ូឌីលភាសាសំស្រ្កឹត
ប៉ុន្តែដំណើរការស្របគ្នាជាមួយវា ។
៧ មេសា ២០០៤
លោក
Owen Taylor បានប្រកាសថា ការគាំទ្រភាសាខ្មែរជាផ្លូវការ
នឹងមានក្នុង
Pango កំណែ ១.៦ (បច្ចុប្បន្នជាកំណែ ១.៤) ។
ឧសភា ២០០៤
លោក
Javier SOLA បានផ្ញើរបាយការណ៍កំហុសមួយក្នុង
Pango
អំពីកំហុសតូចមួយ ដែលវាមិនអនុញ្ញាតឲ្យដាក់អក្សរតូចពីលើស្រះពេញតួ(ឧទាហរណ៍
មិនបង្ហាញពាក្យ
ឱ ត្រឹមត្រូវទេ ) ។
អនាគត

Mozilla
អតីតកាល
១៣ មករា
២០០៤
លោក
Javier Solá បានស្នើទៅកាន់បុគ្គលិករបស់ Mozilla
ឲ្យ បង្កើត ក្រុម មួយសម្រាប់ភាសាខ្មែរ
។
១៦ មករា
២០០៤
លោក លីន ជា បានរាយការណ៍ថា គាត់បានបញ្ចូលកំណែ Pango
របស់គាត់ទៅក្នុង Mozilla ហើយវាក៏ដំណើរការ ប៉ុន្តែនៅមានកំហុសខ្លះ។ គាត់បានប្រើបំណះក្នុង
bugzilla.mozilla.org/show_bug.cgi?id=215219
(ជាកន្លែងដែលមានការរួមបញ្ចូលគ្នានៃ
Pango ក្នុង Mozilla ) ។
២០ មករា ២០០៤
លោក
លីន ជា
បានប្រកាសថា យោងតាមការផ្តល់យោបល់របស់លោក Jungshik Shin គាត់បានចងក្រងកំណែចុងក្រោយនៃបណ្តាល័យ Xft
ពី CVS របស់ Mozilla ហើយវាក៏បង្ហាញបានត្រឹមត្រូវ ។
Mozilla មានការគាំទ្រការបង្ហាញជាភាសាខ្មែរពេញលេញលើអេក្រង់
។has full rendering (screen) support for Khmer.
កំណែដែលបានចងក្រងអាចរកបានពី
ទំព័រទាញយក
របស់យើង ។
១៩ មេសា ២០០៤
ចាប់ផើ្តមបកប្រែ មយូរា
។
មានគម្រោងចែកជូននៅខែ សីហា ឆ្នាំ ២០០៤ ។ សូមមើលផ្នែកបកប្រែ
។
អនាគត
- ដោះស្រាយបញ្ហាបោះពុម្ពក្នុង Unix ។
លោក
Jungshik Shin បានរាយការណ៍ថា បញ្ហាចុងក្រោយនេះមានការទាក់ទងនឹងកំហុសរបស់
Mozilla ៖
http://bugzilla.mozilla.org/show_bug.cgi?id=211763
http://bugzilla.mozilla.org/show_bug.cgi?id=228961
(related although it doesn' look like it
is)
http://bugzilla.mozilla.org/show_bug.cgi?id=190031
http://bugzilla.mozilla.org/show_bug.cgi?id=208213
លោក Jugshik
គឺជាអ្នកស្ម័គ្រចិត្តមួយរូបក្នុងការជួយ ឲ្យមានភាសាឥណ្ឌា
ក្នុង Mozilla, ក្នុងនោះលោកមានការងារជាច្រើនចំពោះមុខ និងមានពេលទំនេរមានកំណត់សម្រាប់ការងារនេះ
។ គាត់បាននិយាយក្នុងសំបុត្រថា "ខ្ញុំក៏ចូលចិត្តជួសជុសការបោះពុម្ពផងដែរ
ប៉ុន្តែខ្ញុំមិនអាចធានាបានទាំងអស់នោះទេ ។"

ICU
និង
locale
អតីតកាល
១៧ តុលា ២០០៣
លោក Javier Solá បានសរសេរទៅកាន់បញ្ជីសំបុត្រររួម
icu-issues@oss.software.ibm.com
ដោយស្នើសុំព័ត៌មានអំពី លទ្ធភាពនៃការប្រើភាសាខ្មែរ ក្នុង ICU
។
១៥ តុលា ២០០៣
លោក Eric Mader
បានរាយការណ៍ពីកំហុសក្នុង ICU ដែលមិនទាន់គាំទ្រភាសាខ្មែរបានពេញលេញ
។
៤ វិច្ឆិកា ២០០៣
លោក Eric Mader <ermader@us.ibm.com> ដែលជាអ្នកថែរក្សា ICU LayoutEngine
របស់ IBM បានឆ្លើយតបថា យើងមិនដឹងថាតើពេលណាដែលការគាំទ្រភាសាខ្មែរនឹងត្រូវបន្ថែម
ប៉ុន្តែពួកគេរីករាយនឹងទទួលនូវរហស្សលិខសម្រាប់ភាសាខ្មែរ ។
២ ធ្នូ ២០០៣
លោក Markus Scherer បានថ្លែងទៅកាន់លោក Maurice Bauhahn ថា
ជំហានដំបូងគួរត្រូវបង្កើត locale
មួយ ។
៥ មករា ២០០៤
លោក Maurice Bauhahn បានចាប់ផ្តើមធ្វើការទៅលើ
locale
ដោយបង្កើតឲ្យមានទំព័រមួយដែលមានព័ត៌មានស្តីអំពី
locale
ក្នុង
តំបន់បណ្តាញ របស់គាត់ ។
១២ មករា ២០០៤
លោក Pablo Saratxatga បានផ្ញើឲ្យលោក Javier Solá
នូវផ្នែកមួយនៃ
Khmer locale
ចាស់ ដែលសហការជាមួយលោក Savun Neang ។
មិថុនា ២០០៤
លោក
Javier Solá បានយក locale ភាសាថៃ
(បច្ចុប្បន្នជាយូនីកូដ)
ពីកន្លែងផ្ទុក Locale
ទូទៅ openi18n រួច
Localizes
វាទៅជា ភាសាខ្មែរ-កម្ពុជា
។
វារួមមានឈ្មោះប្រទេស
ភាសា ប្រតិទិន និង លេខ ។
គាត់ក៏បានធ្វើការទៅលើការតម្រៀបផងដែរ ។
លំដាប់តម្រៀបតាមក្បួនតម្រៀបវចនានុក្រម ជួន ណាត
ត្រូវបានកំណត់រួចហើយដោយលោក
Kent Karlsson
និងមានជំនួយពីលោក Maurice Bauhahn ឥឡូវនេះ
អ្វីដែលត្រូវកំណត់
ថាតើនេះគឺពិតជាលំដាប់តម្រៀបដែលត្រូវបានប្រើដោយក្បួនតម្រៀបក្នុងប្រទេសកម្ពុជា ប៉ុន្តែនេះគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ការធ្វើ
locale ។
១១ សីហា ២០០៤
Locale
ដែលមានទិន្នន័យវប្បធម៌ត្រូវបានដាក់ស្នើទៅកាន់ Unicode Consortium
។
៣១ សីហា ២០០៤
នៅពេលដែលការតម្រៀបតាមវចនានុក្រមជួន
ណាតត្រូវបានបញ្ចប់
នោះវានឹងបានផ្ញើទៅកាន់
Unicode Consortium ។
ឯកសារតម្រៀបត្រូវបានអភិវឌ្ឈន៍ដោយ Ake Persson ដោយពឹងផ្អែកលើឯកសារដោយលោក
Kent Karlsson ពិគ្រោះផ្តល់យោបល់ដោយលោក Maurice Bauhahn.
ជាចុងក្រោយលោក Javier Solá
ដែលជាអ្នកដាក់ស្នើឯកសារនេះបានណែនាំឲ្យមានការកែតម្រូវបន្តិចបន្តួច
។
អនាគត
- ការបន្ថែមការគាំទ្រភាសាខ្មែរទៅកាន់ប្លង់ ICU ។
- ការអភិវឌ្ឈន៍វចនានុក្រមសម្រាប់
breakInteration
។
- ការបន្ថែមការគាំទ្រភាសាខ្មែរទៅកាន់
breakIteration
។

OpenOffice
អតីតកាល
តុលា ២០០៣
លោក Javier Solá
បានព្យាយាមទាក់ទងបុគ្គលិក និង អ្នកស្ម័គ្រចិត្តរបស់ OpenOffice
ប៉ុន្តែពួកគេមិនដែលឆ្លើយតបឡើយ ។
ឧសភា
២០០៤
នៅលើ
Windows ភាសាខ្មែរស្ទើរតែដំណើរការទាំងស្រុងក្នុង OpenOffice
ប៉ុន្តែ វានៅមានកំហុសមួយចំនួន
គឺវាមិនបង្ហាញភាសាខ្មែរត្រឹមត្រូវទេ (បញ្ហា
២៨៧៩៥ )
។
មិថុនា ២០០៤
បញ្ហាដដែលនៅតែបន្ត
។
សីហា ២០០៤
អ្វីៗត្រូវបានធ្វើឲ្យប្រសើរនៅក្នុងកំណែចុងក្រោយ
ប៉ុន្តែពេលបោះពុម្ពនៅមានកំហុសខ្លះ ។ កំហុសថ្មីៗចាំបាច់ត្រូវតែសាកល្បង
និង ត្រូវរាយការណ៍ ពីការខូចខាតរបស់ OpenOffice ។
ភាសាខ្មែរត្រូវបានរួមបញ្ចូលក្នុងប្រអប់ក្នុង OpenOffice, locale
មួយត្រូវបានអភិវឌ្ឍ ហើយក៏បានផ្តល់លេខសម្គាល់ភាស
(មិនចាំបាច់ត្រូវការសម្រាប់
OpenOffice 2.0 ទៀតទេ) ហើយភាសាខ្មែរក៏ត្រូវបានរួមបញ្ចូលក្នុងតារាងជំនួសពុម្ពអក្សរ ។
ជាតូបនិយកម្មដែលមិនបានបកប្រែ
មើលទៅហាក់ដូចជាបញ្ចប់រួចរាល់ហើយ
គឺមានតែការបកប្រែប៉ុណ្ណោះដែលត្រូវការសម្រាប់
ការរួមបញ្ចូលក្នុងប្រព័ន្ធដំណើរការ
Windows (ដោយមិនរួមបញ្ចូលកំហុសដែលបានរៀបរាប់ខាងលើ) ។ សម្រាប់ Linux
ការគាំទ្រ ICU នឹងត្រូវការអភិវឌ្ឍ
។
អនាគត
- ទ្រង់ទ្រាយ MySpell
ត្រូវការគាំទ្រ utf-8, បើមិនដូច្នេះ មិនមានការគាំទ្រសម្រាប់តួអក្សរយូនីកូដអាចត្រូវបានប្រើ
ក្នុងការត្រួតពិនិត្យអក្ខរាវិរុទ្ធ ។
- ខ្មែរសម្រាប់ ICU
- ការរួមបញ្ចូលការគាំទ្រនេះក្នុង OpenOffice

វចនានុក្រម
កំណែយូនីកូដជាអត្ថបទធម្មតានៃបញ្ជីពាក្យដែលមានក្នុង វចនានុក្រមខ្មែរ
- ខ្មែរ
ជួន
ណាត(ឯកសារយោងសំខាន់បំផុតសម្រាប់ភាសាខ្មែរ )
មានដាក់ឲ្យប្រើរួចហើយ ។ វានឹងជាវចនានុក្រមដ៏សំខាន់មួយ
។ វាចាំបាច់ត្រូវការបកប្រែជាទ្រង់ទ្រាយ
iSpell, MySpell
និង
ASpell
។ MySpell ហាក់បីដូចជាមិនដំណើរការជាមួយឯកសារ utf-8
ទេ ដែលរារាំងដំណើរការក្នុងការប្រើប្រាស់ការត្រួតពិនិត្យអក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរ
និង ភាសាផ្សេងទៀតដែលត្រូវការយូនីកូដ ។
|