គម្រោង​ផ្តួច​ផ្តើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

​​មយូរា

 
 

ជំនួយ​​មយូរា

សូម​ស្វាគមន៍​មក​កាន់​ជំនួយ​មយូរា ! នេះ​គឺ​ជា​តំបន់​បណ្តាញ​ពិពណ៌នា​អំពី​មយូរា​ ​ដែល​ជា​កម្មវិធី​អ៊ីមែល​ និង កម្មវិធី​អាន​ព័ត៌មាន​ថ្មី​មួយ មាន​ប្រភព​ពី​ Mozilla Thunderbird របស់​ Mozilla.org ។ តំបន់​បណ្តាញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើ​ដែល​ចង់​រៀន​អំពី​របៀប​កំណត់​រចនា​សម្ព័ន្ធ​​ មយូរា ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ ។

មយូរា - កម្មវិធីអ៊ីមែលថ្មីមួយ​​​​ផ្អែក​លើ Mozilla Thunderbird 2.0.0.0

មយូរា​ គឺ​ជា​កម្មវិធី​អ៊ីមែល​ និង​ជា​កម្មវិធី​អាន​ព័ត៌មាន​មួយ​ដែល​ឥតគិត​ថ្លៃ​ បើក​ចំហ​រហស្សលិខ និង អាច​ប្រើនៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ច្រើន​ ដូច​ជា​ Windows, Linux និង Macintosh ជា​ដើម ។ វា​ផ្តល់​នូវ​ផល​ប្រយោជន៍​ខ្លះ ដែល​លើស​ពី​​កម្មវិធី​អ៊ីមែល​ផ្សេង​ទៀត ដូច​ជា​ការ​កំណត់​ប្រភេទ​សារ​ឥត​បានការ​ជាដើម ។​ ដោយ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​រហស្សលិខរបស់ Mozilla, ហើយ មយូរា​ ប្រើ​ Gecko ដែល​ជា​ម៉ាស៊ីន​បង្កើត​​ការ​​បង្ហាញ ​ដែល​គោរព​ទៅ​តាម​ខ្នាត​គំរូ​បំផុត ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

មយូរា

មយូរា គឺ​ជា​កម្មវិធី​​កុំព្យូទ័រ​ដំបូង​ ដែល​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ ។ វា​ប្រើ​ពុម្ពអក្សរ​ដែល​​ប្រតិបត្តិ​តាម​ខ្នាត​គំរូ​យូនីកូដ ។ វា​អាច​ត្រូវ​បាន​ប្រើ​ ដើម្បី​ផ្ញើ​អ៊ីមែល​ជា​ភាសា​ខ្មែរ​ដោយ​ប្រើ​ពុម្ពអក្សរ​យូនីកូដ​ ឬ ពុម្ពអក្សរ​ចាស់ៗ​មួយ​ចំនួន (ABC, Limon,...ប៉ុន្តែ​​អាចប្រើបាន​ លុះ​ត្រា​តែ​អ្នក​ទទួល​អ៊ីមែល​មាន​ពុម្ពអក្សរ​ដូច​គ្នា) ។ វា​អាច​ត្រូវ​បាន​ប្រើ​ ដើម្បី​ផ្ញើ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ ឬ ភាសា​ដទៃ​ទៀត​ ដែល​កុំព្យូទ័រ​ត្រូវ​បាន​រៀប​ចំ​ ដើម្បី​ប្រើ​ប្រាស់​ ។

ព័ត៌មានថ្មីៗបំផុត

1-9-2004 -- មយូរា​ដំបូង​​ត្រូវ​បាន​ចេញ​ផ្សាយ ។

ក្រុម​គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ ​ប្រកាស​ចេញ​ផ្សាយ​កញ្ចប់​ភាសា​ខ្មែរ​ សម្រាប់​ Thunderbird 0.7.3 ។ កញ្ចប់​នេះ​ប្រែ​ក្លាយ​ Thunderbird ​ទៅជា​កម្មវិធី​កុំព្យូទ័រ​ភាសាខ្មែរ​ ១០០% ។ វា​​មាន​ឈ្មោះ​ថា​ មយូរា​ ។ ក្នុង​ពេល​ខាង​មុខ​ យើ​ង​នឹង​ចេញ​ផ្សាយ​កម្មវិធី​ដំឡើង​មយូរា​ទាំង​ស្រុង​​ ដោយ​មិនមែន​ជា​កញ្ចប់​ភាសា​ឡើយ ។ សូម​ធ្វើ​តាម​សេចក្តី​ណែ​នាំ​ក្នុង​ទំព័រ​ទាញ​យក​ និង ដំឡើង​របស់​យើង ។

29-6-2004 --  Mozilla Thunderbird 0.7.3 ត្រូវ​បាន​ចេញ​ផ្សាយ

កម្មវិធី Mozilla ត្រូវ​បាន​ធ្វើ​ឲ្យ​ទាន់​សម័យ​ ដើម្បី​ជួស​ជុល​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​ជា​ច្រើន រួម​បញ្ចូល​​ទាំង​ចន្លោះ​ប្រហោង​ផ្សេងៗ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​កាល​ពេល​ថ្មីៗ​នេះ​ ។ នៅទីនេះ​មាន​ Thunderbird 0.7.3, ព្រម​ទាំង​ សេចក្តី​សម្គាល់​ការ​ចេញ​ផ្សាយ

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ កំពុង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ (KhmerOS)​

ទំព័រ​ត្រូវ​បាន​កែប្រែ​ចុង​ក្រោយ​នៅ​ថ្ងៃ ៖ ច័ន្ទ​ ទី​ ០៧ ខែ ឧសភា​ ឆ្នាំ​២០០៧

សម្រាប់​សេចក្តី​អធិប្បាយ​ណាមួយ​អំពី​ទំព័រ​បណ្តាញ​ សូម​ទាក់​ទង​ប្រធាន​បណ្តាញរបស់​ដែន​នេះ