មុនពេលឯកសារកំណត់រចនាសម្ព័ន្ធត្រូវបានបង្ហាញ
អ្នកគួរដឹងអំពីរបៀបស្វែងរក “ទម្រង់របស់អ្នក”
ដែលវាត្រូវបានហៅជារឿយៗ ។ ថតទម្រង់គឺជាកន្លែងដែលមយូរា រក្សាទុកការកំណត់របស់អ្នកទាំងអស់ និង
សំដៅទៅលើទីតាំងមួយនៅលើថាសរឹងរបស់អ្នក ។
នៅលើ
Windows 2000/XP ផ្លូវជាទូទៅគឺ ៖
%AppData%\Thunderbird\Profiles\default\xxxxxxxx.slt\,
ដែល
xxxxxxxx
គឺជាតួអក្សរព្រាវ
៨ តួ ។ ចូលទៅ
C:\Documents and Settings\[User Name]\Application
Data\Thunderbird\Profiles\ នោះអ្នកនឹងឃើញជាក់ស្តែង ។
នៅលើ
Window 95/98/Me ផ្លូវជាទូទៅគឺ ៖
C:\WINDOWS\Application Data\Thunderbird\Profiles\default\xxxxxxxx.slt\
។
នៅលើ Linux ផ្លូវជាទូទៅគឺ ៖
~/.thunderbird/default/xxxxxxxx.slt
។
នៅលើ
MacOS X, ផ្លូវជាទូទៅគឺ ៖
~/Library/Thunderbird/Profiles/default/xxxxxxxx.slt
។
ចំណាំ
៖ មយូរាមានសមត្ថភាពដោះស្រាយអ្នកប្រើច្រើនជាងមួយ
ដូច្នេះវាទាមទារនូវទម្រង់ច្រើនជាងមួយ ។ ឧទាហរណ៍ផ្លូវខាងលើ
សំដៅទៅលើទម្រង់លំនាំដើម
ដែលត្រូវបាបង្កើតឡើងដោយស្វ័យប្រវត្តិ ពេលដែលអ្នកចាប់ផ្តើម
មយូរាជាលើកដំបូង ។ អ្នកអាចគ្រប់គ្រងចំនួនរបស់ទម្រង់
ដោយប្រើកម្មវិធីគ្រប់គ្រងទម្រង់
Profile Manager ។
%AppData% គឺជាការសរសេរខ្លី សម្រាប់ផ្លូវ Application Data
លើ Windows 2000/XP ។ ដើម្បីប្រើវា, ចុច Start> Run..., បញ្ចូល (
%AppData%
)
និង
ចុច
( Enter )
។ អ្នកនឹងត្រូវបាននាំយកទៅកាន់ថតពិត
ដែលជាទូទៅគឺ
C:\Documents and Settings\[User
Name]\Application
Data ។

នេះគឺជាឯកសារចំណង់ចំណូលចិត្តរបស់អ្នកប្រើ សម្រាប់មយូរា និង
ត្រូវបានផ្ទុកក្នុងថតទម្រង់របស់អ្នក profile folder
។ ឯកសារមិនមានដោយស្វ័យប្រវត្តិឡើយ ដូច្នេះអ្នកចាំបាច់ត្រូវបង្កើតវា
មុនពេលអ្នកអាចចាប់ផ្តើមបន្ថែមចំណង់ចំណូលចិត្តរបស់អ្នក ។
អ្នកប្រើ Windows ៖ ប្រសិនបើអ្នកដឹងអំពីរបៀបបង្កើតឯកសារមួយ
អ្នកអាចរំលងផ្នែកនេះបាន ។ មុនពេលអ្នកអាចបង្កើតឯកសារបាន
អ្នកត្រូវតែច្បាស់ថា អ្នកអាចមើលឃើញកន្ទុយរបស់ឯកសារក្នុង Windows ។
ចាប់ផ្តើម Explorer (គ្រាន់តែចុចលើរូបតំណាង My Computer នៅលើ Desktop
របស់អ្នក) និងជ្រើស Tools > Folder Options … ចុចផ្ទាំង “View” និង
ដោះធីកពី Hide extensions for known file types option ។ ឥឡូវទៅកាន់ថតទម្រង់របស់អ្នក
និង ជ្រើស File > New > Text Document ។ ឈ្មោះឯកសារលំនាំដើម “New Text
Document.txt” គួរតែត្រូវបានបង្ហាញ ។ ផ្លាស់ប្តូរឈ្មោះទៅ “user.js”
(ចុច Yes
នៅលើសេចក្តីព្រមានប្រភេទឯកសារដែលលេចឡើង) ។
អ្នកប្រើ Linux ៖
ខ្ញុំសន្មតថា អ្នកដឹងអំពីរបៀបបង្កើតឯកសារមួយ ប្រសិនបើអ្នកកំពុងរត់
Linux ។ គ្រាន់តែបង្កើត user.js ក្នុងថតទម្រង់របស់អ្នក ។

userChrome.css
ឯកសារនេះកំណត់ក្បួនបង្ហាញ សម្រាប់ធាតុជាច្រើនរបស់មយូរា
និង
ត្រូវបានផ្ទុកនៅក្នុងថតរងមួយដែលមានឈ្មោះថា
Chrome ក្នុងថតទម្រង់របស់អ្នក
profile folder
។
ដូចទៅនឹង
user.js
ដែរ ឯកសារនេះមិនមានដោយស្វ័យប្រវត្តិឡើយ
ដូច្នេះអ្នកចាំបាច់ត្រូវបង្កើតវា
មុនពេលអ្នកចាប់ផ្តើមបន្ថែមចំណង់ចំណូលចិត្តរបស់អ្នក ។

userContent.css
ឯកសារនេះកំណត់ក្បួនបង្ហាញ សម្រាប់មាតិការរបស់កម្មវិធីអ៊ីម៉ែល
និង
ត្រូវបានរក្សាទុកក្នុងថតរងមួយដែលមានឈ្មោះថា
Chrome ក្នុងថតទម្រង់របស់អ្នក
profile folder
។
ដូចទៅនឹង
user.js
ដែរ ឯកសារនេះមិនមានដោយស្វ័យប្រវត្តិឡើយ ។
ដូច្នេះអ្នកចាំបាច់ត្រូវបង្កើតវា
មុនពេលអ្នកអាចចាប់ផ្តើមបន្ថែមចំណង់ចំណូលចិត្តរបស់អ្នក
។