យើងខ្ញុំបានរចនាមយូរានេះឡើងជាមួយនឹងគំនិត
៖
មយូរាគឺជាផលិតផលពិតប្រាកដរបស់អ្នក ។
តើហេតុអ្វីបានជាអ្នកគួរប្រើមយូរាជាកម្មវិធីអ៊ីម៉ែល និង ព័ត៌មានរបស់អ្នក ?
ភាសាខ្មែរ
កាលពីមុន
ដោយសារតែតួអក្សរខ្មែរមិនទាន់មានលេខផ្ទាល់របស់ខ្លួន
សម្រាប់សម្គាល់តួអក្សរនិមួយៗនៅក្នុងកុំព្យូទ័រ
ជាហេតុធ្វើឲ្យមានការរាំងស្ទះ
ក្នុងការអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រជាភាសាខ្មែរ ។
ប៉ុន្តែនៅពេលនេះ
លេខសម្គាល់តួអក្សរខ្មែរនិមួយៗក៏ត្រូវបានបង្កើតឡើងនៅក្នុងតារាងខ្នាតគំរូមួយឈ្មោះថា
យូនីកូដ
(តារាងដែលតួអក្សរនិមួយៗរបស់ភាសាទាំងអស់នៅលើពិភពលោក
មានលេខសម្គាល់ផ្ទាល់ខ្លួន សម្រាប់ប្រើនៅក្នុង កុំព្យូទ័រ និង
ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនកុំព្យូទ័រធំៗនៅលើពិភពលោក) ឱកាសនៃការអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រភាសាខ្មែរក៏បានមកដល់ដែរ
។
មយូរាគឺជាកម្មវិធីកុំព្យូទ័រភាសាខ្មែរដែលគោរពទៅតាមខ្នាតគំរូ
យូនីកូដ
។ មិនគ្រាន់តែអ្នកអាចសរសេរ ឬ ទទួលសារជាភាសាខ្មែរប៉ុណ្ណោះទេ
សូម្បីតែរូបរាងរបស់វាក៏ជាភាសាខ្មែរដែរ
។ សាកគិតទៅមើល
តើវាងាយស្រួលយ៉ាងណា
នៅពេលដែលអ្នកប្រើអ្វីៗជាភាសាខ្មែរ ។
មិនតែប៉ុណ្ណោះ មិនថាប្រភេទពុម្ពអក្សរអ្វីឡើយកម្មវិធីនេះទទួលស្គាល់ទាំងអស់រួមទាំងពុម្ពអក្សរខ្មែរ
ABC, Limon ឬ យូនីកូដខ្មែរ ឬ ពុម្ពអក្សរនៃភាសាបរទេសជាដើម
នៅពេលដែលកុំព្យូទ័ររបស់អ្នកត្រូវបានរៀបចំ
សម្រាប់ប្រើប្រាស់ ។
សុវត្ថិភាពជាចម្បង
មយូរាផ្ដល់នូវលក្ខណៈពិសេសនៃសុវត្ថិភាពកម្រិតរដ្ឋាភិបាល និង
សហគ្រាសដូចជា
S/MIME
ចុះហត្ថលេខាជាលេខ បម្លែងសំបុត្រជារហស្សលិខ
គាំទ្រនូវឧបករណ៍វិញ្ញាបនប័ត្រ និង សុវត្ថិភាពជាដើម ។
មិនដូចជាផលិតផលផ្សេងទៀតទេ តាមលំនាំដើមមយូរាមិនអនុញ្ញាតឲ្យស្គ្រីបរត់ទេ
។ ជាលទ្ធផលវាធ្វើឲ្យមានសុវត្ថិភាពជាងកម្មវិធីអ៊ីម៉ែលណាៗទាំងអស់
ដែលមាននៅលើទីផ្សារ
និង ជួយបញ្ឈប់ការរាលដាលនៃមេរោគនៅលើបណ្ដាញ
។
រូបរាងច្រើន !
អ្នកអាចផ្លាស់ប្តូររូបរាងរបស់មយូរាទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដោយប្រើរូបរាងផ្សេងៗដែលមាននៅទីនេះ
ទាញយក និង ដំឡើងរូបរាង
។
តើប្រើបាននៅលើប្រព័ន្ធប្រតិបត្តិការប្រភេទណាខ្លះ ?
Windows, Linux
ឬ Macintosh?
មួយណាក៏បានដែរ ។
មុនពេលដំឡើង និង រត់វានៅលើ Windows សូមមើល តម្រូវការ
ជាមុនសិន ។ មយូរានៅក្នុង Linux និង MacOS
នឹងត្រូវប្រកាសនៅទីនេះ ពេលដែលចេញផ្សាយ ។
មិនគិតថ្លៃឡើយ !
មយូរាពឹងផ្អែកលើ
Mozilla Thunderbird
មានប្រភពមកពី Mozilla ។
មូលនិធិ
Mozilla
បង្កើតផ្នែកទន់ឥតគិតថ្លៃ ឬ ហៅម្យ៉ាងទៀតថា
ផ្នែកទន់រហស្សលិខចំហ ។ នេះមានន័យថា
អ្នកអាចប្រើវាដោយសេរី សូម្បីតែរហស្សលិខ
ក៏អ្នកអាចមើលបានដែរ ។
 |
|
គម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ កំពុងត្រូវបានសម្របសម្រួលដោយ អង្គការវេទិកាទូទៅនៃកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានប្រវត្តិគាំទ្រប្រព័ន្ធផ្សព្វផ្សាយ និង បចេ្ចកវិទ្យាព័ត៌មានក្នុងប្រទេសជាយូរមកហើយ ។ |
|
ទំព័រត្រូវបានកែប្រែចុងក្រោយនៅថ្ងៃ
៖
ច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០០៤
សម្រាប់សេចក្តីអធិប្បាយណាមួយអំពីទំព័របណ្តាញ
សូមទាក់ទងប្រធានបណ្តាញរបស់ដែននេះ |
|