អស់រយៈពេលជាច្រើនឆ្នាំមកហើយ
Microsoft Outlook Express
គឺជាកម្មវិធីដែលឈានមុខគេ សម្រាប់ផ្ញើ និង ទទួលអ៊ីម៉ែល ។
នេះមិនមែនដោយសារកម្មវិធី Microsoft Outlook
Express ជាកម្មវិធីល្អនោះទេ ក៏ប៉ុន្តែដោយសារតែ
ឯកាធិកម្មរបស់ Microsoft
និងដោយសារតែការខ្វះខាតកម្មវិធីប្រកួតប្រជែង ។
មយូរាគឺកម្មវិធីមួយ
ក្នុងចំណោមកម្មវិធីដែលអាចប្រកួតប្រជែងជាមួយ
Microsoft Outlook Express ។
លទ្ធភាពប្រកួតប្រជែងរបស់វា មិនមែនគ្រាន់តែដោយសារ
វាមានមុខងារមួយចំនួនដូចគ្នាទៅនឹង Microsoft
Outlook Express នោះទេ
ប៉ុន្តែវាថែមទាំងធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាងាយស្រួលមែនទែន
។ លើសពីនេះទៅទៀត វាគឺជាកម្មវិធីឥតគិតថ្លៃ ។
មយូរា និង
កម្មវិធីបើកទូលាយរហស្សលិខផ្សេងទៀត (Open Source
Programs)
គឺជាផលិតផលរបស់សហគមន៍អ្នកអភិវឌ្ឍន៍មួយ ។
ដូចអ្វីផ្សេងទៀតដែរ សហគមន៍នេះមិនមែនគ្មានចំណុចខ្សោយនោះទេ ។
តាមទស្សនៈដ៏ស្មោះត្រង់របស់ខ្ញុំ (IMHO)
វាហាក់បីដូចជា ពួកគេកំពុងចំណាយពេលវាលា និង
ថាមពលដ៏ច្រើនលើសលប់ ដើម្បីបង្កើតកម្មវិធី និង
ប្រយុទ្ធក្នុងចម្បាំងគ្មានទីបញ្ចប់ ប្រឆាំងនឹងឯកាធិភាព ។
ខ្ញុំជឿជាក់ថា មិនមែនតែខ្ញុំទេដែលគិតអំពីបញ្ហានេះ
ប៉ុន្តែតើវានឹងមានអ្វីកើតឡើង
ប្រសិនបើសហគមន៍ចំណាយពេលវេលាដ៏ច្រើនថែមទៀតនោះ ដើម្បីណែនាំមហាជន ?
ខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំ គឺជាអ្នកជំនាញការដែលអាចជួយដោះស្រាយ
និង ឆ្លើយសំណួរគ្រប់បែបយ៉ាងនោះទេ
ហើយអ្វីៗទាំងអស់ដែលខ្ញុំអាចណែនាំបាននៅទីនេះ
គឺដោយសារតែភាពងាយស្រួលប្រើរបស់កម្មវិធីមយូរាប៉ុណ្ណោះ ។
មនុស្សគ្រប់រូបតែងតែបារម្ភ
អំពីកម្មវិធីដែលថ្មី និង មិនធ្លាប់ស្គាល់ ឬ
មិនធ្លាប់ប្រើប្រាស់ពីមុនមក ។ តាមរយៈសេចក្តីណែនាំនេះ
ខ្ញុំនឹងព្យាយាមបង្ហាញ និង ពន្យល់អ្នកឲ្យដឹងថា
មយូរាគឺពិតជាកម្មវិធីអ៊ីម៉ែលឥតគិតថ្លៃ ដ៏អស្ចារ្យប្រាកដមែន ។