ត្រួតពិនិត្យគ្រប់ថត IMAP
សម្រាប់សារថ្មី
មយូរាអាចទាញយកសំបុត្រពីគណនីផ្សេងទៀត
នៅពេលអ្នកចាប់ផ្ដើមកម្មវិធី ។ គ្រាន់តែ
បន្ថែមរហស្សលិខរបស់អ្នកដូចតទៅនេះ
ទៅកាន់ឯកសារ
user.js
របស់អ្នក ៖
// ទាញយកសំបុត្រ ពីគ្រប់គណនីទាំងអស់នៅពេលចាប់ផ្តើម
user_pref("mail.check_all_imap_folders_for_new", true);
កុំប្រើបង្អួចវឌ្ឍភាពកំពុងផ្ញើ
អ្នកអាចជ្រើសយកការលាក់
បង្អួចដំណើរការដែលលេចឡើងនៅពេលផ្ញើសារ ដោយបន្ថែមរហស្សលិខដូចតទៅនេះ
ទៅកាន់ឯកសារ
user.js របស់អ្នក ៖
// បិទបង្អួចផ្ញើបន្ថែម
user_pref("mailnews.show_send_progress", false);
ប្ដូរបឋមកថាឆ្លើយតប
ប្ដូរបឋមកថាឆ្លើយតបខ្នាតគំរូ
[ម្ចាស់ដើម]
សរសេរ ៖ អាចប្ដូរទៅអ្វីក៏បាន ដូច្នេះធ្វើឲ្យអ៊ីម៉ែលរបស់
អ្នកកាន់តែមានលក្ខណៈផ្ទាល់ខ្លួន
។ បន្ថែម និង កែប្រែ
រហស្សលិខដូចតទៅនេះ
ទៅកាន់ឯកសារuser.js
របស់អ្នក ការណែនាំគឺនៅក្នុងសេចក្តីអធិប្បាយ
៖
// ផ្លាស់ប្តូរបឋមកថាឆ្លើយតប
// 0 - គ្មានអត្ថបទឆ្លើយតប
// 1 - "[អ្នកនិពន្ធ] បានសរសេរ ៖"
// 2 - "[កាលបរិច្ឆេទ] [អ្នកនិពន្ធ] បានសរសេរ ៖"
// 3 - បឋមកថាឆ្លើយតបដែលកំណត់ដោយអ្នកប្រើ ។ ប្រើចំណង់ចំណូលចិត្តខាងក្រោមជាការភ្ជាប់ជាមួយ ៖
user_pref("mailnews.reply_header_type", 3);
// ប្រសិនបើអ្នកកំណត់ 3 សម្រាប់ចំណង់ចំណូលចិត្តខាងលើ បន្ទាប់មកអ្នកត្រូវកំណត់ចំណង់ចំណូល
user_pref("mailnews.reply_header_authorwrote", "%s said the following");
user_pref("mailnews.reply_header_ondate", "on %s");
user_pref("mailnews.reply_header_separator", " ");
user_pref("mailnews.reply_header_colon", ":");
// លទ្ធផលចុងក្រោយនឹងជា [អ្នកនិពន្ធ] [បន្ទាត់ខណ្ឌចែក] [កាលបរិចេ្ឆទ] [៖]
ដោយប្រើល្បិចនេះ មយូរា និង ដាក់ពាក្យសម្ងាត់ការពារ ស្លាបព្រិលបញ្ជីសារ (aka
ស្លាបព្រិល Thread) ដោយរក្សាវាទុកទទេ រហូតដល់អ្នកចូល និង បញ្ចូលពាក្យសម្ងាត់សម្រាប់
// ពាក្យសម្ងាត់ការពារស្លាបព្រិលបញ្ជីសារ
user_pref("mail.password_protect_local_cache", true);
ចងចាំស្ថានភាពម៉ាស៊ីនបម្រើព័ត៌មាន ក្នុង ស្លាបព្រិលថត
ដើម្បីបង្ការការបញ្ជាក់នៅលើម៉ាស៊ីនបម្រើព័ត៌មាន មយូរាវេញម៉ាស៊ីនបម្រើព័ត៌មានតាម
លំនាំដើម នៅពេលចាប់ផ្ដើម ដូច្នេះវាមិនពិនិត្យសម្រាប់សារថ្មី ។ អ្នកអាចធ្វើឲ្យ ការចេញនៃ
វេទិកាព័ត៌មាន ប្រើបានដោយបន្ថែមរហស្សលិខដូចតទៅនេះ ទៅកាន់ឯកសារ user.js របស់អ្នក ៖
// ចងចាំស្ថានភាពម៉ាស៊ីនបម្រើព័ត៌មានក្នុងស្លាបព្រិលថត ៖
user_pref("news.persist_server_open_state_in_folderpane",true);
បើកតំណសំបុត្រក្នុងបង្អួច
ឬ
ផ្ទាំងថ្មី
ប្រសិនបើអ្នកប្រើ Firefox
ជាកម្មវិធីរុករករបស់អ្នក អ្នកអាចបើក
តំណសំបុត្រក្នុងផ្ទាំង (ឬ បង្អួច) កម្មវិធីរុករកថ្មី
ជំនួសដោយការប្រើបង្អួចកម្មវិធីរុករកមានស្រាប់ឡើងវិញ
។ ដើម្បីប្រើវា ធ្វើតាមការណែនាំនៅលើបណ្ដាញ
ជំនួយ
Firefox
។
ប្ដូរឥរិយាបថ
ការទៅកាន់សារមិនទាន់អានបន្ទាប់
ពេលអ្នកចុចលើប៊ូតុងបន្ទាប់ (ឬ ពេលអ្នកជ្រើស ទៅ >
បន្ទាប់ > សារ ឬក៏ គ្រាន់តែសង្កត់ N )
អ្នកនឹងទៅកាន់ សារមិនទាន់អានបន្ទាប់
ក្នុងថតបច្ចុប្បន្ន ។ ប្រសិនបើគ្មាន
សារមិនទាន់អាននៅសល់ ក្នុងថតនោះទេ មយូរា
នឹងសួរអ្នកថាតើអ្នកចង់ទៅកាន់
ថតបន្ទាប់ដែលមានសារមិនទាន់អាន ។
អ្នកអាចប្ដូរឥរិយាបថនេះដោយបន្ថែម (និង
កែប្រែបន្តិច) នូវរហស្សលិខដូចតទៅនេះ
ទៅកាន់ឯកសារ
user.js
របស់អ្នក ៖
// ចំណង់ចំណូលចិត្តនេះត្រួតត្រា ឥរិយាបថ "ទៅកាន់សារមិនទាន់អានបន្ទាប់ក្នុងថត [x]"
// 0 - តែងតែទៅកាន់ថតបន្ទាប់
// 1 - សួរមុនពេលទៅកាន់ (ឥរិយាបថលំនាំដើម)
// 2 - កុំទៅកាន់ថតបន្ទាប់ជាមួយសារមិនទាន់អាន
user_pref("mailnews.nav_crosses_folders", 1);
ប្ដូររូបតំណាងដំណើរការ
URL
ពេលអ្នកចុចលើរូបតំណាងដំណើរការ
អ្នកបានត្រូវតភ្ជាប់ទៅ
www.mozilla.org
។ វាអាចប្តូរទៅជា
URL
អ្វីផ្សេងទៀត ដោយបន្ថែមរហស្សលិខដូចតទៅនេះ
ទៅកាន់ឯកសារ
user.js
របស់អ្នក ៖
// ចុចលើរូបតំណាងដំណើរការ ដើម្បីទៅកាន់ជំនួយមយូរា ៖
user_pref("messenger.throbber.url", "http://www.khmeros.info/thunderbird/");
បញ្ជាក់ពីរយៈពេលបង្ហាញ ការជូនដំណឹងសំបុត្រថ្មី
នៅពេលសំបុត្រថ្មីមកដល់
ការជូនដំណឹងដ៏តូចមួយនឹងលេចឡើងនៅលើ
គែមស្ដាំខាងក្រោមនៃអេក្រង់ ។
ដោយប្រើដំណឹងនេះ
អ្នកអាចបញ្ជាក់អំពីរយៈពេលដែលការលេចឡើងនេះត្រូវបង្ហាញ
។ បន្ថែមរហស្សលិខដូចតទៅនេះ
ទៅកាន់ឯកសារ
user.js
របស់អ្នក ៖
// បញ្ជាក់ពេលវេលា ដើម្បីបង្ហាញសេចក្តីជូនដំណឹងអំពីសំបុត្រថ្មី គិតជាមីល្លីវិនាទី
user_pref("alerts.totalOpenTime", 4000);