|
យើងប្រមើលមើលថា ប្រជាជនកម្ពុជានឹងអាចរៀនសូត្រ និង ប្រើកុំព្យូទ័រជាភាសាជាតិរបស់ខ្លួន "ជាប្រទេសមួយដែលមិនចាំបាច់រៀនភាសាទីពីរឡើយ ដើម្បីអាចប្រើប្រាស់កុំព្យូទ័រ! អានបន្ថែមទៀត
|
សូមស្វាគមន៍មកកាន់ខ្មែរអូអេស
![]() អូផឹនស៊ូស៊ី ១១.២ព្រ, 04/01/2010 - 14:44 — evannakអូផឹនស៊ូស៊ីកំណែថ្មី ១១.២ បានចេញឲ្យប្រើប្រាស់ហើយ ដែលកំណែនេះមានបញ្ចូលនូវ GNOME, KDE, OpenOffice.org, Firefox, the Linux kernel កំណែថ្មី និងភាពទាន់សម័យ និងភាពប្រសើរមួយចំនួនទៀត ។ ប្រសិនបើលោកអ្នកចង់បានកម្មវិធីនេះ សូមមកកាន់ការិយាល័យខ្មែរអូអេស ដោយភ្ជាប់មកជាមួយនូវ ឌីវីឌី និងស៊ីឌី ទទេមួយមកជាមួយផង ។ ![]() មេខលា កំណែថ្មី ៣.៥ព្រ, 04/01/2010 - 14:35 — evannakសួស្ដី, ![]() ព្រះមហាក្សត្រិយានីនៃប្រទេសអេស្ប៉ាញស, 03/01/2008 - 09:43 — Pisethកាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០០៨ ព្រះមហាក្សត្រិយានីនៃព្រះរាជាណាចក្រអេស៉្បាញយាងទស្សនាកម្មវិធីសាលារៀនបើកចំហ ដែលជា គម្រោងសហការផ្ដួចផ្ដើមរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការវិទ្យាស្ថានបើកទូលាយក្នុងការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាដើម្បីលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ។
ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាសុ, 02/01/2008 - 08:41 — Sokhemនៅក្នុងពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់សាកល្បងកុំព្យូទ័រតម្លៃទាបក្នុងក្របខណ្ឌអភិវឌ្ឍផែនការមេបច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យអប់រំ ដែលបានប្រារព្ធធ្វើកាលទីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់នូវសៀវភៅសិក្សាកុំព្យូទ័រជាភាសាខ្មែរសម្រាប់គ្រប់សាលារៀន សកលវិទ្យាល័យ និងមជ្ឍមណ្ឌលគរុកោសល្យ និងវិក្រឹតការដែលមានកុំព្យូទ័រទាំងអស់ ។ ![]() ពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រសុ, 01/18/2008 - 13:44 — piseth_dvក្រសួងអប់រំយុវជន និងកីឡា (MoEYS) និងវិទ្យាស្ថានបើកទូលាយ មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោក លោកស្រីចូលរួម ពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រភាសាខ្មែរសម្រាប់ការបង្រៀន និងរៀន និងសម្ពោធបន្ទប់ពិសោធន៍ស្រាវជ្រាវការប្រើប្រាស់កុំព្យូទ័រមានតម្លៃទាបក្នុងវិស័យអប់រំ ក្រោមគម្រោងរៀបចំតាមផែនការមេសម្រាប់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ក្នុងវិស័យអប់រំ ដែលនឹងប្រារព្ធឡើងនៅ វិទ្យាស្ថានជាតិអប់រំ វេលាម៉ោង ១៥:០០ ល្ងាច នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា ។
![]() ការបណ្ដុះបណ្ដាលកម្មវិធីកុំព្យូទ័រភាសាព្រ, 01/10/2008 - 08:59 — evannakវគ្គដំបូងក្នុងឆ្នាំ ២០០៧ វិទ្យាស្ថានបើកទូលាយ និងវិទ្យាស្ថានជាតិអប់រំ (NIE) នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាអនុវត្ត "គោលនយោបាយ និងយុទ្ធសាស្ត្រលើបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងគមនាគមន៍ក្នុងវិស័យអប់រំនៅកម្ពុជា" វិធីកំណត់រចនាសម្ព័ន្ធមយូរាសម្រាប់អ្នកអាចអាន និងយកសំបុត្រក្នុង yahoo តាមរយៈមយូរាបាន ។ នេះជាវិធីកំណត់រចនាសម្ព័ន្ធក្នុងមយូរា ៖
អូផឹនស៊ូស៊ី ១០.៣ បែតា ៣សុ, 09/14/2007 - 16:11 — Sokhemយើង (KhmerOS) ទើបតែបានដំឡើងការចេញផ្សាយកំណែបែតាថ្មីរបស់អូផឹនស៊ូស៊ី ១០.៣ (បែតា ៣) ហើយឃើញថាបញ្ហាដែលមានជាមួយ kick off (គូសបន្ទាត់ពីក្រោម ហើយលើសព្យញ្ជនៈមួយនោះ) ត្រូវបានជួសជុលហើយ ។ នៅក្នុងការចេញផ្សាយនេះមានមកជាមួយនូវ KDE ៣.៥.៧, កម្មវិធីការិយាល័យ ២.៣...។ ការចេញផ្សាយបន្ទាប់នោះគឺ RC1 នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០០៧ ហើយការចេញផ្សាយចុងក្រោយបំផុតនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០០៧ ។ យើងមានរូបថតអេក្រង់មួយចំនួនកំឡុងពេលដំឡើង សូមវាពួកវា ៖
|